ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តស្តាប់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាភាពចាស់ទុំ និងអត់ធ្មត់ខ្ពស់ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានថ្លែងដូចនេះ នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា នៃឃុំយាអង្គ និងឃុំទ័ពមាន នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះជួយខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន និងសមាជិកថ្មីសរុប ៦០១នាក់។មានមតិស្វាគមន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានបក្ស និងសម្តេចអនុប្រធានបក្ស ជូនដល់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកថ្ពង និងសមាជិក សមាជិកាថ្មីទាំង៦០១ នាក់ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគណបក្ស និងរចនាសម្ព័ន្ធដឹកនាំគ្រប់ជាន់ថ្នាក់ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងពីរ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនដើម្បីប្រជាជន។ ជាមួយគ្នានេះ ដោយថ្ងៃនេះជាខួប មួយខែ នៃការចាប់ផ្តើមការផ្ទុះអាវុធនៅតាមព្រំដែន កម្ពុជា-ថៃ ឯកឧត្តមបានលើកឡើងពីខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពអង់អាច និងពោរពេញដោយសមត្ថភាពរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការស្វែងរកដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះភាពតានតឹង រួមមានយន្តការច្បាប់អន្តរជាតិ និងការទូត រហូតសម្រេចបានបទឈប់បាញ់។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តជឿជាក់ និងគាំទ្រដល់រាល់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយចូលរួមរក្សាភាពចាស់ទុំ និងអត់ធ្មត់ សំដៅនាំយកសន្តិភាពពេញលេញនៅតាមបន្ទាត់ព្រំដែន និងការវិលត្រលប់មករកស្ថានភាពប្រក្រតី ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនយើងទាំងពីរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ