ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសបំពេញបន្ថែម អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន និងរចនាសម្ព័ន្ធដឹកនាំយុវជនគណបក្ស
Sat,23 August 2025 (Time 03:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបំពេញបន្ថែម អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន និងរចនាសម្ព័ន្ធដឹកនាំយុវជនគណបក្សស្រុក រួមនឹងការផ្សព្វផ្សាយសភាពការណ៍ព្រំដែន ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារចុះជួយស្រុកកោះសូទិន, ឯកឧត្តម ក្នុងជួរគណៈអចិន្ត្រៃយ៍បក្សខេត្ត, លោក ប្រធាន អនុប្រធានគណបក្សស្រុក, លោក លោកស្រី អចិន្ត្រៃយ៍បក្សស្រុក ប្រធានគណបក្សឃុំ យុវជន និង មន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

លោក ហ៊ុល សារ៉ន ត្រូវបានប្រកាសបំពេញបន្ថែម ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន និង ជាប្រធានយុវជនគណបក្សស្រុកកោះសូទិន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត បានសង្កត់ធ្ងន់ថា កត្តាជោគជ័យទាំងឡាយ គឹផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែង, ការយកចិត្តទុកដាក់បំពេញការងារ, កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងនោះត្រូវអនុវត្តតាមគោលការណ៍របស់គណបក្សគឺ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ