ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា ប្រចាំការទទួលបន្ទុកអគ្គនាយដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ និងដាក់ទិសដៅការងារបន្ត របស់អគ្គនាយដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា ជារួមរបាយការណ៍ដែលអង្គភាពនីមួយៗបានរៀបចំឡើងមកនេះ មានភាពលម្អិតល្អហើយ ប៉ុន្តែស្នើឱ្យអង្គភាពនីមួយៗ ធ្វើរបាយការណ៍ គួររៀបចំជាមាតិកា ឯសកម្មភាពលម្អិត អាចដាក់ជាឧបសម្ព័ន្ធវិញ។ ម្យ៉ាងទៀតត្រូវធ្វើការងារដោយយកចិត្តទុកដាក់ចាប់តាំងពីថ្នាក់មន្ត្រីឡើងមក ទាំងការងារធ្វើរបាយការណ៍ ក៏ដូចជាឯកសារផ្សេងៗ ត្រូវពិនិត្យទាំងអក្ខរាវិរុទ្ធ ទម្រង់ និងខ្លឹមសារជាដើម។បន្ទាប់ពីបានផ្ដល់ឱកាសជូនដល់សមាជិកអង្គប្រជុំចូលរួមមតិយោបល់ អំពីការងារធ្វើរបាយការណ៍របស់អង្គភាពចំណុះអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មានរួចមក ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានមានប្រសាសន៍ណែនាំ ឱ្យថ្នាក់នាយកដ្ឋាន គឺត្រូវធ្វើរបាយការណ៍ពិស្ដារ ចំណែកអគ្គនាយកដ្ឋានធ្វើរបាយការណ៍ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជារបាយការណ៍បង្ហាញពីលទ្ធផលការងារ។ ឯកឧត្តមបណ្ឌិតបានបន្តថា អគ្គនាយកដ្ឋានគួររៀបចំទម្រង់របាយការណ៍ (Format) សម្រាប់នាយកដ្ឋានចំណុះ ដើម្បីនាយកដ្ឋានធ្វើរបាយការណ៍មកអគ្គនាយកដ្ឋានក្នុងទម្រង់តែមួយ។ ចំណែកនាយកដ្ឋានក៏ត្រូវ រៀបចំទម្រង់របាយការណ៍ (Format) សម្រាប់ថ្នាក់ការិយាល័យចំណុះ ដើម្បីឱ្យការិយាល័យធ្វើរបាយការណ៍មកនាយកដ្ឋានមានទម្រង់តែមួយ ដូចគ្នាដែរ ដែលផ្ដល់នូវភាពងាយស្រួលសម្រាប់នាយកដ្ឋាន ក្នុងការចាប់ដាក់បញ្ចូលក្នុងរបាយការណ៍សរុបរបស់នាយកដ្ឋាន។អង្គប្រជុំ បានទទួលយកការណែនាំ និងអនុសាសន៍របស់ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដើម្បីកែលម្អរបាយការណ៍ឱ្យកាន់តែល្អ មានសុក្រឹតភាព គុណភាពកាន់តែប្រសើរឡើង។សូមជម្រាបថា កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យ៊របាយការណ៍ប្រចាំឆ្នាំ និងលទ្ធផលការងាររយៈពេលមួយឆ្នាំ ចាប់តាំងពីខែសីហាឆ្នាំ២០២៤ ដល់ខែសីហាឆ្នាំ២០២៥ របស់នាយកដ្ឋានទាំង៣ នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ