ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីដែលត្រូវបានចាត់បញ្ជូនទៅរៀនវគ្គបឋម ជំនាន់ទី២០ វគ្គទី២ (រយៈពេល ៤ខែ) នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា៖ អង្គភាពមានកាតព្វកិច្ចក្នុងការចាត់បញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាលដើម្បីអភិវឌ្ឍគុណភាព និងចម្រាញ់ឱ្យកាន់តែមានសក្តានុពល។ បន្ថែមពីនោះ ឯកឧត្តមប្រធាន ក៏បានណែនាំឱ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើកម្មវិធីសិក្សា, គោរពវិន័យ និងបទបញ្ជាផ្ទៃក្នងរបស់សាលា។ ម្យ៉ាងវិញទៀត ឯកឧត្តមប្រធាន ក៏បានណែនាំឱ្យថែទាំសុខភាពឱ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើដំណើរតាមដងផ្លូវផងដែរ។ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិការ ក្នុង១នាក់ ៦០ម៉ឺនរៀល និងសំលៀកបំពាក់១នាក់ ១កំប្លេរ និងសូមជូនពរឱ្យសិក្ខាកាមទាំងអស់ ជោគជ័យក្នុងការសិក្សា, សុខភាពល្អ និងសំណាងល្អ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ