ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តា ក្រុង-ស្រុក ធ្វើការចុះចែកនូវខិតប័ណ្ណ នាមប័ណ្ណ និងស្ទីកគរ លេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ (Hote Line) 1292 ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ!!!
Sat,23 August 2025 (Time 12:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 31នាក់)

កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គជ័យ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបន្តចុះផ្សព្វផ្សាយតាមមូលដ្ឋាន ព្រមទាំងបានចែកនូវខិតប័ណ្ណ នាមប័ណ្ណ និងស្ទីកគរលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ (Hote Line) 1292 របស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ ចំនួន ៥សង្កាត់ និងភូមិសាស្ត្រស្រុកសំរោងទង ដោយបានបិទនៅតាមសាលារៀន មន្ទីរពេទ្យ តាមផ្សារតូបលក់មាស សាខាវីងវេរលុយ ហាងលក់ទូរស័ព្ទ តូបលក់ដូរផ្សេងៗ ស្ថានីយ៍ផ្គត់ផ្គង់ប្រេងឥន្ធនៈ ភោជនីយដ្ឋាន និងកន្លែងផ្សេងៗទៀត ។ល។

បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ហើយត្រូវការ អន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ (HoteLine) 1292 (ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង)ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺយើងខ្ញុំ ក៏សូមអព្យាស្រ័យផងដែរចំពោះបងប្អូនប្រជាពលរដ្ឋណាដែលពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារកងរាជអាវុធហត្តយើងអី គឺដើម្បីទុកពេលវេលាឲ្យក្រុមការងាររបស់យើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ