ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៥នេះ ក្រសួងអប់រំ នឹងដាក់ចេញនូវវិធានការពិសេស ជួយដល់បេក្ខជនប្រឡងមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារដែលជាការអនុគ្រោះដល់ពួកគេដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ការដាក់ចេញនូវវិធានការពិសេសនេះ ដោយ សង្កេតឃើញថា សិស្សដែលរស់នៅខេត្តទាំងពីរនេះបានរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីថៃបានចូលឈ្លាន ដោយពួកគេមិនបានរៀនដិតដល់ ខណៈសាលារៀនមួយចំនួនត្រូវបានផ្អាក ហើយត្រូវជម្លៀសខ្លួនទៅទីកន្លែងសុវត្ថិភាព ដែលធ្វើឱ្យការហូបចុកមិនបានគ្រប់គ្រាន់ ហើយត្រូវភ័យខ្លាចដោយសារតែសង្រ្គាម។ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងអប់រំបានបញ្ជាក់ថា បើទោះបីពួកគេជួបស្ថានភាពលំបាកបែបនេះក៏ដោយ ប៉ុន្តែក្រសួងនឹងមិនជ្រើសរើសយកជម្រើសឱ្យជាប់ស្វ័យប្រវត្តិនោះទេ ពោលគឺនៅតែបន្តរៀបចំការប្រឡងដដែល ដូច្នេះហើយលើកទឹកចិត្តដល់សិស្សានុសិស្សខេត្តទាំងពីរនេះ ខិតខំរៀនសូត្រ ដើម្បីចូលរួមប្រលងដូចសិស្សនៅខេត្តដទៃទៀត។ឯកឧត្ដមបានលើកឡើងបន្ថែមថា “អ៊ីចឹងខេត្តទាំងពីរនេះ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលសរុបទៅមានបេក្ខជនជិត ៤ពាន់នាក់ យើងមានជម្រើសច្រើន ប៉ុន្តែយើងនៅតែចង់ឱ្យគាត់រៀន ទី២.ខំរៀន ដើម្បីចាប់យកចំណេះដឹងបន្តទៀត។ សង្រ្គាមជាការពិតហើយ ប៉ុន្តែការចាំបាច់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សគឺសំខាន់ ចឹងក៏មានមតិលើកឡើងផ្សេងៗ ហើយក៏យើងធ្លាប់ដែរ ពេលវិបត្តិកូវីដយើងឱ្យគាត់ជាប់ស្វ័យប្រវត្តិ ប៉ុន្តែជាប់ស្វ័យប្រវត្តិទាំងអស់ អត់មាននិទ្ទេសចឹងធ្វើឱ្យសិស្សដែលគាត់រៀនពូកែ គាត់បាក់ទឹកចិត្ត។ អ៊ីចឹងនេះគឺជាជម្រើសមួយដែលយើងមិនប្រើទេ ហើយទី២ទៀត នៅខេត្តផ្សេងទៀតក៏អាចមានការប៉ះពាល់អារម្មណ៍ដែរ ប៉ុន្តែមិនខ្លាំងទេ ចឹងយើងនៅរក្សាការប្រឡងដដែល”។ឯកឧត្ដមរដ្ឋមន្ត្រីបានអះអាងថា នៅពេលប្រកាសលទ្ធផល យ៉ាងហោចបេក្ខជនប្រឡេងក្នុង ខេត្តទាំង២ នឹងមានអត្រាជាប់ រហូត៨០% មាននិទ្ទេសដូចគេ ដែលពួកគេអាចបន្តសិក្សាថ្នាក់ឧត្តមសិក្សានៅតាមសាកលវិទ្យាល័យនានាបាន។ លើសពីនេះទៅទៀត ក្រសួងនឹងផ្តល់អាហារូបករណ៍បន្ថែមទៀតផងដែរ។បើតាមការបញ្ជាក់របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សម្រាប់បេក្ខជននៅខេត្តព្រះវិហារ ការប្រឡងនឹងធ្វើឡើងនៅទីរួមខេត្តព្រះវិហារ ដែលបេក្ខជនទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល និងមី។ ចំណែកបេក្ខជនខេត្តឧត្តរមានជ័យ នឹងត្រូវរៀបចំឱ្យប្រប្រឡងនៅក្នុង ស្រុកពួក ខេត្តសៀមរាប ដោយទទួលបានថវិកាឧបត្ថម្ភចំនួន ១០ម៉ឺនរៀល និងមីផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ