ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ដ្រីអប់រំ៖ សាលាចំនួន ៧រងការខូចខាតដោយសារគ្រាប់បែករបស់យោធាថៃ
Fri,22 August 2025 (Time 07:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលាចំនួន ៧រងការខូចខាតដោយសារគ្រាប់បែករបស់យោធាថៃ ក្នុងរយៈពេល៥ថ្ងៃនៃការផ្ទុះអាវុធ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រោយជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបានបង្កដោយភាគីថៃ, សាលាចំនួន ៧កន្លែង បានរងការខូចខាតដោយសារគ្រាប់បែក និងគ្រាប់ផ្លោងរបស់ទាហ៊ានថៃ។

សាលាទាំង៧នេះ រួមមាន៖ ១, សាលាបឋមសិក្សាតេជោបុស្បូវ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រង់ការខូចខាតស្ទើរតែទាំងស្រុង (៩០%) និងបរិវេណសាលា នៅបន្សល់គ្រាប់បែកមិនទាន់ផ្ទុះ និងកាកសំណល់អំបែង។ ២, សាលាបឋមសិក្សាតាមាន់សែនជ័យ ស្ថិតនៅខេត្តឧត្តរមានជ័យ រង់ការខូចខាតស្ទើរតែទាំងស្រុង។ ៣, សាលាបឋមសិក្សាសាយមនោរម្យ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប៉ះពាល់អគារសិក្សា១ខ្នង ៣បន្ទប់។ ៤, សាលាបឋមសិក្សាបុសធំ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប៉ះពាល់អគារសិក្សា១ខ្នង ៣បន្ទប់។ ៥, សាលាបឋមសិក្សាគោកប្រាសាទ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប៉ះពាល់អគារសិក្សា១ខ្នង ៥បន្ទប់ (ខូចខាតបន្ដិចបន្ដួច)។ ៦, សាលាបឋមសិក្សាជប់គគីរ ប៉ះពាល់អគារសិក្សា១ខ្នង ៥បន្ទប់ (ខូចខាតក្បឿង ដាច់ចរន្តអគ្គិសនី និងសម្ភារៈមួយចំនួន)។ ៧, សាលាបឋមសិក្សាអូរពក ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ (ខូចខាតបន្ដិចបន្ដួច)។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ទៀតថា ចំពោះការខូចខាតនេះ ក្រសួងអប់រំ បានត្រៀមថវិកាបម្រុងប្រមាណ ៥០ម៉ឺនដុល្លារ សម្រាប់ធ្វើការជួសជុលអគារសិក្សា និងត្រៀមលក្ខណៈសម្រាប់ការបើកដំណើរផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ