ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សនិទ្ទេស A ដែលមានពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ឆ្នាំ២០២៥ នឹងក្លាយជាម្ចាស់រថយន្ដអគ្គិសនីមួយគ្រឿង។ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា តាមរយៈការផ្ដល់រង្វាន់លើកទឹកចិត្តជាច្រើនបន្ដបន្ទាប់ គួបផ្សំជាមួយការផ្ដល់កិត្តិយស ដើម្បីជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតនោះ គឺជាកត្តាជំរុញទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប កាន់តែមានទឹកចិត្តមុះមុតបន្ថែមទៀត ក្នុងការខិតខំប្រឹងប្រែងប្រឡងដើម្បីបាននិទ្ទេស A។ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងអប់រំ បានលើកឡើងថា អ្នកចេះ គឺជាប់» បានបោះនូវក្ដីសង្ឃឹមថា បេក្ខជនប្រឡងជាប់និទ្ទេស A ឆ្នាំ២០២៥នេះ នឹងមានចំនួនច្រើនជាង ២,២០០នាក់ ពោលដែលជាចំនួនមួយច្រើនជាងឆ្នាំ២០២៤កន្លងទៅ។ ខណៈក្រសួងនៅរក្សាគោលការណ៍ប្រឡងដដែល ដើម្បីធានាថា អ្ន្នកទទួលបាននិទ្ទេស A នៅតែជាអ្នករៀនពូកែ។ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា “ក្រុមហ៊ុនមួយគាត់ជួយឡានអគ្គិសនី សិស្សដែលមានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានរថយន្ដអគ្គិសនីមួយ តម្លៃ១ម៉ឺន ទៅ២ម៉ឺនដុល្លារ ដែលនឹងជួយលើកទឹកចិត្តដល់សិស្ស […] ខ្ញុំសង្ឃឹមថា នឹងមាននិទ្ទេស A ប្រហែលជាច្រើនជាង២,២០០នាក់”។បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ដ្រីក្រសួងអប់រំ, ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា នៅរក្សាការផ្ដល់រង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A ដូចបណ្ដាឆ្នាំកន្លងទៅដែរ ពោលគឺតាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត ឧបត្ថម្ភម៉ូតូម្នាក់មួយគ្រឿង និងថេបប្លែតម្នាក់មួយគ្រឿង ព្រមទាំងបន្ដមានឱកាស ដើម្បីជួបសំណេះសំណាលជាមួយសម្ដេចនាយករដ្ឋមន្ដ្រីផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ