ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ណែនាំអាជ្ញាធរខេត្តពោធិ៍សាត់ បន្តពង្រឹងវិធានការរដ្ឋបាល ទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសេចក្តីសុខជូនប្រជាពលរដ្ឋ
Fri,22 August 2025 (Time 12:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 99នាក់)

ពោធិ៍សាត់៖ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរខេត្តពោធិ៍សាត់ បន្តពង្រឹងវិធានការជំនាញ វិធានការច្បាប់ វិធានការរដ្ឋបាល បង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ការណែនាំរបស់ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ឆ្នាំ២០២៥ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្ម ក្នុងការបំពេញកិច្ចការសារធារណៈលើគ្រប់វិស័យ រួមទាំងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីធានាថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ, ការដោះស្រាយជីវភាពជូនប្រជាជន និងការផ្ដល់សេវាសារធារណៈចាំបាច់នានា នៅមូលដ្ឋានឲ្យកាន់តែប្រសើរ។ រដ្ឋបាលខេត្តបានរៀបចំពិធីប្រគល់ជ័យលាភី ដល់រដ្ឋបាលឃុំសង្កាត់និងប៉ុស្តិនគរបាលរដ្ឋបាល ដែល ទទួលបានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៤កន្លងមក។

ជាមួយគ្នានេះការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ ជាកត្តាគន្លឹះដែលផ្ដល់ភាពអនុគ្រោះ ដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀតមានការរីកចម្រើន ស្រមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល។ ទោះបីយើងមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិភាពសណ្ដាប់ធ្នាប់សារធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្ដល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាដល់ប្រជាជនគ្រប់រូបនិងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ប្រកបដោយជីវភាពរុងរឿង និងសុខដុមរមនា។

បន្ទាប់ពីរបាយការណ៍សង្ខេប របស់ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុងស្រុក និងប៉ុស្ដិរដ្ឋបាលឃុំសង្កាត់រួចមក ឯកឧត្តមសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ក៍ដូចសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច រហូតទទួលបានលទ្ធផលល្អប្រសើរ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

ឯកឧត្តម ពិនិត្យឃើញថា ក្នុងឆមាសទី១ឆ្នាំ២០២៥នេះ បទល្មើសឧក្រិដ្ឋនិងបទល្មើសមជ្ឈឹមនៅខេត្តពោធិ៍សាត់ មានការថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ ទាំងនេះដោយសារការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ។ ឯកឧត្តសូមឲ្យបន្តយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន, បន្តពង្រឹងវិធានការជំនាញ វិធានការច្បាប់ វិធានការរដ្ឋបាល បង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ