ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកនាំពាក្យការពារជាតិ៖ កម្ពុជាជឿជាក់ថាកិច្ចប្រជុំថ្នាក់ RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អរហូតដល់គោរពបាននូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពពេញលេញ
Fri,22 August 2025 (Time 10:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២២ ខែសីហានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែសីហានេះថ្នាក់ភូមិភាគីកម្ពុជា និងមានបើកកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)នៅខេត្តស្រះកែវប្រទេសថៃហើយលោកជំទាវរំពឹងថាកិច្ចប្រជុំនេះត្រូវបានកម្ពុជារំពឹងថា នឹងទទួលបានផ្លែផ្កាល្អរហូតដល់អាចគោរពនូវកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។

លោកជំទាវបានឱ្យដឹងថា កិច្ចប្រជុំជាលើកទី២ ថ្នាក់បណ្តាភូមិភាគនេះគឺ ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ខណៈភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ឯក អម្រឹតប៊ុន ស៊ីយ៉ា មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ហើយកិច្ចប្រជុំនេះនឹង ពិភាក្សាគ្នាជាច្រើនលើកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នានៅប្រ ទេសម៉ាឡេស៊ី។

លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ថា “យើងសង្ឈឹមថាកិច្ចប្រជុំនេះ(RBC)នឹងទទួលបានលទ្ធផលជាវិជ្ជមាន បន្ថែមទៀតដែលអនុញ្ញាតិឲ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកវិញនូវសន្តិភាព ស្ថេរភាព និងស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញ”។

សូមបញ្ជាក់ថា កាលនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួន ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញរយៈពេលពេញ១ថ្ងៃ។ ជាលទ្ធផលកិច្ចប្រជុំក្រុមលេខាបានប្រព្រឹត្តទៅដោយមានការរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ក្រោយពេលជួបប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ វិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)នៅថ្ងៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ