ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម អឿន ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង អាងទន្លេ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេនៅក្នុងខេត្តស្វាយរៀង។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយរងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រីមេឃុំ/ចៅសង្កាត់ទាំង៨០ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ១៤០នាក់។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេលពេញមួយព្រឹក កិច្ចប្រជុំបានដំណើរការទៅដោយរលូន និងទទួលបាននូវលទ្ធផលវិជ្ជមានជាច្រើនតាមការគ្រោងទុក ដោយមានការធ្វើបទបង្ហាញពាក់ព័ន្ធនឹងបញ្ញត្តិគន្លឹះសំខាន់ៗ ជាច្រើន និងសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ស្តាប់របស់ឯកឧត្តម អស់លោក លោកស្រី ដែលបានបង្ហាញឲ្យឃើញពីការទទួលខុសត្រូវ និង ការប្តេជ្ញាចិត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរួមចំណែកពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកិច្ចការ គ្រប់គ្រងអាងទន្លេប្រកបដោយចីរភាព។ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការគ្រប់គ្រងអាងទន្លេប្រកបដោយប្រសិទ្ធភាព និង ចីរភាព នឹងចូលរួមចំណែកយ៉ាងសំខាន់ណាស់ក្នុងការការពារធនធានទឹក ការអភិរក្ស និងការអភិវឌ្ឍ ដែលធានាបាន នូវអត្ថប្រយោជន៍រួមដល់ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងសង្គម-សេដ្ឋកិច្ច ជាពិសេសជាវិធានការជួយថែរក្សាការពារឲ្យ បានគង់វង្សនូវទ្រព្យសម្បត្តិរដ្ឋ ទប់ស្កាត់បាននូវការរំលោភបំពាននាន ។ ជាមួយគ្នានេះ គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ ក្នុងចំណោមអាងទឹកតូច ធំក្នុងខេត្ត ចំនួន ៣២កន្លែង យើងបានប្រជុំសម្រេច ចំនួន ៨កន្លែង ក្នុងនោះ អាងទឹកវ៉ៃគោ និងអាងទឹកត្រដែត បានដាក់សំណើសុំចុះបញ្ជីរួចហើយ និង៦កន្លែងផ្សេងទៀតក៏កំពុងពន្លឿននីតិវិធី រួមមានអាងទឹកព្រែកនៀល អាងទឹកអូរស្មាច់ អាងទឹកដូនទយ អាងទឹកធ្លកកំបុត អាងទឹកស្វាយយា និងអាងទឹក បាធូ ជាដើម គឺកើតចេញពីកិច្ចសហការ និងការរួមចំណែកមិនអាចខ្វះបានពីសំណាក់ឯកឧត្តម លោក លោកស្រីទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជក់ថា ការងារគ្រប់អាងទន្លេ គឺជាការងារទាមទារឲ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់អង្គភាពពាក់ព័ន្ធ ជាអន្តរវិស័យ និងអន្តរស្ថាប័ន ដើម្បីពិភាក្សា ធ្វើផែនការ ស្វែងរកដំណោះស្រាយ និងពង្រឹងយន្តការ សម្របសម្រួលធានាដល់ការអនុវត្តការងារឲ្យបានគ្រប់ជ្រុងជ្រោយ ហើយរឹតតែពិសេសថែមទៀត ដើម្បីគាំទ្រការងារ ទាំងនេះឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនាមជាអ្នកអនុវត្តផ្ទាល់ចាំបាច់ណាស់ យើងត្រូវមានការយល់ដឹងឲ្យបាន ច្បាស់លាស់ពីក្របខ័ណ្ឌគតិយុត្ត សមត្ថកិច្ច និងតួនាទីភារកិច្ចរបស់ខ្លួន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ