ភ្នំពេញ៖ ដើម្បីសម្ដែងនូវការគោរពដឹងគុណនូវវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនដល់គ្រួសារវីរៈកងទ័ពនៅកងពលអន្តរាគមន៍លេខ៦ ក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ក្នុងឳកាសនោះ ឯកឧត្ដម មាន ចាន់យ៉ាដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះវីរៈកងទ័ព និងក្រុមគ្រួសារកងទ័ពទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ឯកឧត្ដម មាន ចាន់យ៉ាដា បានបញ្ជាក់ថា ចំពោះវីរៈកងទ័ពនៅជួរមុខ សូមកុំមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ ព្រោះនៅទីនេះមានថ្នាក់ដឹកនាំប្រទេស រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែង ថែរក្សា ក៏ដូចជាផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ក្នុងន័យដើម្បីតបស្នងសងគុណចំពោះការលះបង់ដ៏មានតម្លៃបំផុតសម្រាប់ជាតិ និងប្រជាជនពីសំណាក់វីរៈកងទ័ព៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ