ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការនគរបាលខេត្តកែប ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារ ខែបន្ទាប់ ឆ្នាំ២០២៥
Thu,21 August 2025 (Time 08:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 210នាក់)

កែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២៥ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តកែប។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទទួលផែនគ្រប់ផែន លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធានក្រុមអន្តរាគមន៍ ប្រធានគោលដៅប្រចាំការសាលាខេត្ត គោលដៅតំបន់ទេសចរណ៍ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់ សរុបចំនួន១៣២នាក់។

មានប្រសាសន៍បូកសរុបអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការ បានឯកភាពនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កន្លងមក កងកម្លាំងនគរបាលយើងបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

ទន្ទឹមនេះ លោកស្នងការ ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំផែនការងារ ការិយាល័យ អធិការនគរបាលក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល ដើម្បីយកទៅអនុវត្តឱ្យទទួលបានជោគជ័យបន្ថែមទៀត ដោយផ្តោតសំខាន់លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក ពង្រឹងការងារជំនាញ ការងាររដ្ឋបាលក្នុងការបង្ការបង្រ្កាប បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ក្មេងទំនើង ធានាបានសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋនិងសង្គមជាតិ បន្តអនុវត្តគោលការណ៍សេចក្តីណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ យកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងការពន្លឿនការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ គ្រប់គ្រងការស្នាក់នៅជនបរទេសរយៈពេលវែង ខ្លី ពង្រឹងគ្រប់គ្រងកម្លាំងកងអនុសេនាតូចទាំង២កង ដើម្បីត្រៀមគ្រប់លក្ខណៈសម្បត្តិគាំទ្រសមរភូមិមុខ។

ចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប បន្តណែនាំលើការងារប្រមូលផ្ដុំកម្លាំង ប្រចាំការ ប្រចាំបញ្ជា និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ