ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការនគរបាលខេត្តព្រះវិហារ ដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ
Thu,21 August 2025 (Time 08:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 127នាក់)

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការនគរបាលខេត្តព្រះវិហារ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ បន្តជំរុញដល់ពលរដ្ឋឱ្យមកធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់គ្នា ពង្រឹងការស្រាវជ្រាវបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ល្បែងស៊ីសង បទល្មើសគ្រឿងញៀន បង្កើនការក្តាប់និងប្រមូលព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ ដើម្បីចាត់ការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់ ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ និងជនបរទេស ដែលស្នាក់នៅអចិន្ត្រៃយ៍ ស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុក ពង្រឹងការយាមល្បាតវេនប្រចាំការ ២៤ម៉ោង និងត្រៀមកម្លាំងអន្តរាគមន៍ បង្ក្រាបបទល្មើសគ្រប់ប្រភេទ គ្រោះធម្មជាតិនានា និង គ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។

ការដាក់ចេញផែនការរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា និងផ្សព្វផ្សាយផែនការ ការពារមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង និងកម្លាំងនគរបាលក្រោមឱវាទទូទាំងខេត្ត សរុបប្រមាណ ២៣៦នាក់ ស្រី២១នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ