ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) បានឱ្យដឹងថា កម្ពុជា បន្តពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសក្នុងតំបន់ និងជាអន្តរជាតិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងខិតខំកំណត់រកវិធីសាស្ត្រ ក្នុងការលុបបំបាត់ឫសគល់ នៃបញ្ហា បង្កើនការដោះស្រាយភាពស្មុគស្មាញទាំងឡាយ ដោយសន្តិវិធី។ការលើកឡើងរបស់ លោកជំទាវ ជូ ប៊ុនអេង នាឱកាសអញ្ជើញចូលរួមក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្ម សាសនា នៅកម្ពុជា ជាសក្តានុពលក្នុងការប្រឆាំង អំពើជួញដូរមនុស្ សគ្រប់ទម្រង់ នាសម័យបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ប្រធាន គ.ជ.ប.ជ និងជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។លោកជំទាវ ជូ ប៊ុនអេង បានថ្លែងថា «កម្ពុជា នៅតែបន្តពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសក្នុងតំបន់ និងជាអន្តរជាតិ ដើម្បីរួមគ្នាប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងខិតខំកំណត់រកវិធីសាស្ត្រ ក្នុងការលុបបំបាត់ឫសគល់នៃបញ្ហា បង្កើនការ ដោះស្រាយភាពស្មុគស្មាញទាំងឡាយ ដោយសន្តិវិធី និងដោយបញ្ចៀសនូវភាពប្រឈមទាំងឡាយឱ្យបានជាអតិបរមា»។លោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានសង្ឃឹមថា បណ្តាប្រទេសទាំងអស់ក្នុងតំបន់ នៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនេះ ឱ្យមានជោគជ័យ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ