ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អគ្គនាយកស៊ីម៉ាក់៖ បញ្ហាគ្រាប់មីន សៀមខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រេីគ្រាប់មីនPMN-2ថ្មី ក្នុងទឹកដីថៃ ! យកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បេីទឹកដីស្ថិតនៅទល់មុខគ្នានោះ ជាដីមានជម្លោះ!
Wed,20 August 2025 (Time 08:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC-ស៉ីម៉ាក់) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា បញ្ហាគ្រាប់មីន សៀមខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រេីគ្រាប់មីនPMN-2ថ្មី ក្នុងទឹកដីថៃ ! យកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បេីទឹកដីស្ថិតនៅទល់មុខគ្នានោះ ជាដីមានជម្លោះ។

តាមរយៈបណ្ដាញសង្គមផ្លូវការ ឯកឧត្ដម ហេង រតនា បានលើកឡើងយ៉ាងដូច្នេះថា “ ការកែឆ្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោចនិងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី!

– សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន ខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា កម្ពុជាខូចរកសុីលាបពណ៌ ថៃ ដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមននេះ ផលិតឆ្នាំ១៩៩៦ ហេីយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣! តេីគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦និង២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កេីតដែរឬ? ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀ តនៅកប់ដីនៅឡេីយ ហេីយមនុស្សម្នាលេីលោកអាចមកឃេីញគ្រាប់បែកទាំងនេះបាន និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញCMACដោះបន្សាបនាពេលខាងមុខ។

– ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រេីនប្រភេទ ហេីយនៅពេលឃេីញរណ្តៅគ្រាប់និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរ ថា រណ្តៅគ្រាប់ទាំងនោះ ខែ្មររៀបចំជីករណ្តៅបង្ហាញ ដេីម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហេីយថៃជាជនរងគ្រោះទៅវិញ!!

– បញ្ហាគ្រាប់មីន សៀមខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រេីគ្រាប់មីនPMN-2ថ្មី ក្នុងទឹកដីថៃ ! ។ យកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បេីទឹកដីស្ថិតនៅទល់មុខគ្នានោះ ជាដីមានជម្លោះ! ។

មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យាAIនេះ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលេីបញ្ហានេះទាំងនេះ ដូចជាគ្រាប់បែក MK-82 MK-84 និងគ្រាប់បែកចង្កោម មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកផលិត អ្នកលក់ដូរ អ្នកដឹកជញ្ជូន និងអ្នកប្រេីប្រាស់”៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ