ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេច ម៉ែន សំអន ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤
Wed,20 August 2025 (Time 07:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានបោះឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤ «២០២៥-២០៣០»ខណៈលោក តុប សំ ត្រូវជាប់ឆ្នោតជាអនុប្រធាន។

ពិធីបោះឆ្នោតបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលប្រព្រឹត្តធ្វើឡើងនាអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

គួរឱ្យដឹងថា មុននឹងជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផងដែរ។

ក្នុងនាមបេក្ខជនជាប់ឆ្នោតជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវអំណរគុណ ហើយសន្យាបំពេញភារកិច្ចដឹកនាំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឱ្យបានល្អដូចអាណត្តិទី១ ទី២ និងទី៣កន្លងមក។

ក្នុងអាណត្តិទី៤នេះ មានសមាជិកថ្មីចំនួន២រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គឺលោក ឡាយ សំកុល ជ្រើសតាំងដោយព្រឹទ្ធសភា និងលោក ជីវ កេង ជ្រើសតាំងចេញពីគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ និងអង្គប្រជុំដែលមានការចូលរួមពីសំណាក់អនុប្រធានទី១ អនុប្រធាន ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំគ្រប់ថ្នាក់គ្រប់ផ្នែក ទាំងអស់ក្នុងអង្គភាព បានសម្តែងនូវការគោរពចំពោះវីរភាពដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ពដែលបានការពារ បូរណភាពទឹកដីដ៏អង់អាចក្លាហាន ហើយសូមបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមការពារ ថែរក្សា និងនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ ដល់វីរកងទ័ពរបស់យើងក្នុងបុព្វហេតុការពារជាតិដែល មិនអាចកាត់ថ្លៃបាននេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ