ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី «ការកៀរគររកមូលនិធិ ដើម្បីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម»
Wed,20 August 2025 (Time 03:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 114នាក់)

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនៅ ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកៀរគររកមូលនិធិ ដើម្បីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់អាកាសធាតុ» ដើម្បីមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ក្នុងកិច្ចពិភាក្សានេះ លោក សុខ លូ បានលើកឡើងថា សម្រាប់ឆ្នាំនេះ ក្នុងកិច្ចប្រជុំគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងកន្លងមក បានសម្រេចថាមិនរៀបចំពិធីធ្វើទិវានោះទេ ដូចនេះសាខាសម្រេចធ្វើជាលិខិតអំពាវនាវ ចែកជូនដល់សប្បុរសជន ដើម្បីជួយទ្រទ្រង់ និងជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តបាត់ដំបង តាមរយៈនៃការបរិច្ចាកថវិកាពីសប្បុរសជន គ្រប់ទិសទី និងពីគ្រប់មជ្ឈដ្ឋាន តាមមូលដ្ឋានបណ្តា ក្រុង ស្រុក ដែលចំណុះឲ្យរដ្ឋបាលខេត្ត នៅតាមស្ថាប័ន មន្ទីរ អង្គភាព នានាជុំវិញខេត្ត និងពីគ្រប់អាជីវករ សិប្បករ នៅតាមបណ្តារោងចក្រសហគ្រាស ផលិតកម្មនានា នៅតាមបណ្តាស្រុក-ក្រុង ក្នុងខេត្ត ដើម្បីចលនាបំផុសឲ្យគេបានចូលរួមជាមួយ និងសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត និងតាមរយៈ នៃការកៀរគរថវិកា របស់សាខាកាកបាទក្រហមខេត្តបាត់ដំបង។
តាមរយៈការបរិច្ចាគនូវធនធានថវិកាពីសប្បុរសជន គ្រប់ស្រទាប់វណ្ណៈទាំងអស់នេះ គឺធ្វើឡើងតាមកម្លាំងសទ្ធា និងពីការចូលរួមទាំងនោះ ហើយក្នុងនោះសាខាកាកបាទក្រហមខេត្តបាត់ដំបង នឹងខិតខំយកចិត្តទុកដាក់នូវ ក្នុងការប្រើប្រាស់នូវអំណោយសប្បុរសជន ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបនូវការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដែលតែងកើតមានកន្លងមក។
លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បានផ្តល់នូវអនុសាសន៍មួយចំនួន ក្នុងការជំរុញឲ្យមានប្រសិទ្ធភាព និងឲ្យមានការចូលរួមកាន់តែច្រើនឡើងថែមទៀត ក្នុងការកៀរគរស្វែងរកសប្បុរសជន ដើម្បីចូលរួមបរិច្ចាគធនធានថវិកា ក្នុងសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ដោយក្នុងនោះលោកបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំសាខា និងថ្នាក់ដឹកនាំខេត្ត ជាពិសេសលោក លោកស្រូ ដែលជាអភិបាលរងខេត្ត ទទួលបន្ទុកតាមបណ្តាមន្ទីរ វិស័យជំនាញនានាក្នុងខេត្ត ដើម្បីបំផុសឲ្យមានការចូលរួមគាំទ្រឲ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការកៀរគរស្វែងរកមូលនិធិ ដើម្បីជួយទ្រទ្រង់សម្មភាពមនុស្សធម៌ក្នុងខេត្ត។
ជាមួយគ្នានេះ លោកប្រធានគណៈកម្មាធិការសាខាខេត្ត បានជំរុញអាជ្ញាធរស្រុក ក្រុង ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្លាំងថែមទៀត ក្នុងការចូលរួមបំផុសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់អាជីវករ សិប្បករ ប្រកបអាជីវកម្ម-សិប្បកម្ម និងតាមគ្រឹះស្ថាននានា ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជំរុញលើកទឹកចិត្តឲ្យពួកគេបានចូលរួមបរិច្ចាគនូវធនធានថវិកា ទោះតិចក្តីច្រើនក្តី គឺជាទឹកចិត្តសប្បុរសធម៌របស់បងប្អូន ដើម្បីរួមចំណែកជាមួយនឹងសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។
លោកក៏បានលើកទឹកចិត្តដល់បណ្តា មន្ទីរវិស័យជំនាញ ឲ្យចូលរួមជួយបំផុសការអំពាវនាវ បន្ថែមទៀតដល់ស្រទាប់មហាជន និងបងប្អូនសប្បុរសជន ស្ថិតក្រោមឱវាទឲ្យចូលរួមជាសប្បុរសធម៌ ក្នុងការបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ទោះតិចឬច្រើនក្តី ដើម្បីជួយទ្រទ្រង់នូវសកម្មភាពមនុស្សធម៌ របស់សាខាខេត្ត ឲ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មមនុស្សធម៌ក្នុងខេត្តបាត់ដំបង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ