ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរនិងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ
Tue,19 August 2025 (Time 09:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 129នាក់)

(បាត់ដំបង)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីនិងកងកម្លាំងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងបន្តដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការផ្សេងៗនៅតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅសាលាស្រុកសំពៅលូន ដោយមានការចូលរួមពី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរនិងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ និងត្រូវបង្កលក្ខណៈងាយស្រួលធ្វើយ៉ាងណាឱ្យពលករបានជិះរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកដល់កំណើតប្រកបដោយសុខសុវត្ថិភាព។

ឯកឧត្តម បន្ថែមថា កន្លងមក អាជ្ញាធរ កងកម្លាំង និងក្រុមការងារបានខិតខំធ្វើបានយ៉ាងល្អប្រសើក្នុងការសម្រួលជួយជញ្ជូនអីវ៉ាន់ពលករដាក់រថយន្តដោយរលូន ហើយការទទួលបងប្អូនពលករកន្លងមក គឺមិនមានជាបញ្ហាណាមួយធ្ងន់ធ្ងរឡើយ ដែលនេះគឺជាជោគជ័យមួយរបស់រដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តម បានណែនាំអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ខិតខំជំរុញឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបង្កើនការដាំដុះបង្កបង្កើនផល និងស្វែងរកការងារធ្វើក្នុងស្រុក ដើម្បីជួយសេដ្ឋកិច្ច ប្រទេសជាតិ និងជីវភាពកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តយកចិត្តដាក់លើក្រុមគ្រួសារកងទ័ពជួរមុខ ដែលជួបការលំបាកខ្លាំងនៅក្នុងមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ