ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្ដមសេនីយ៍៍​ទោ​ សិទ្ធិ​ ឡោះ​ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្អូន​ៗដែល​ជាមន្រ្តី​នគរបាល​ថ្មី​ដែលបាន​បញ្ចប់​ការ​សិក្សាថ្នាក់​បរិញ្ញាបត្រវិទ្យាសា​ស្រ្តនគរបាល​ នៅ​សាលា​បណ្ឌិត​សភា​នគរបាលកម្ពុជា​
Tue,19 August 2025 (Time 01:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 142នាក់)

បន្ទាយមានជ័យ៖ អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ នៅរសៀលថ្ងៃចន្ទ ទី​១៨ ខែ​សីហា​ ឆ្នាំ​២០២៥ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ នៃស្នងការដ្ឋាននគរបាល​ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ និង​ លោក​វរសេនីយ៍ឯក​ ឱ​ នរិន្ទ​ នាយ​ការិយាល័យ​បុគ្គលិក​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្អូន​ៗដែល​ជាមន្រ្តី​នគរបាល​ថ្មី​ចំនួន​១០នាក់​ដែល​បាន​​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រវិទ្យា​សាស្ត្រ​នគរបាល​ជំនាន់​ទី​១២​ នៅ​សាលា​បណ្ឌិត​សភា​នគរបាល​កម្ពុជា​​។

ក្នុង​ឱកាស​នេះ​ផង​ដែរ​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នង​ការ​បាន​កោត​សរសើរ​ដល់​ប្អូន​ៗ​​ទាំង​២ភេទ​ដែល​បាន​ខំ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ​រហូត​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​។

​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​បាន​ណែនាំ​ដល់​លោក​ស្នងការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ និង​ លោក​នាយ​ការិយាល័យ​បុគ្គលិកត្រូវ​បែងចែក​តួនាទី​ភារកិច្ច​ដល់​ប្អូនៗ​ទាំង​អស់​ទៅ​តាម​មុខវិជ្ជា​និង​​ជំនាញ​ដែល​បាន​សិក្សា​នៅ​សាលា​កន្លង​មក​ជា​មួយ​គ្នា​នេះ​ដែរ​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​​បាន​ណែនាំ​ដល់​ប្អូន​ៗទាំង​អស់​ពេល​ចូល​បំរើ​ការ​ងារ​ត្រូវ​គោរព​វិន័យ​កង​កម្លាំង​នគរបាល​ជាតិ​ឱ្យបាន​ល្អផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ