ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ជាម ច័ន្ទសោភ័ណ ចាត់ទុកការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវា និងនីតិវិធីសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការសំខាន់
Tue,19 August 2025 (Time 12:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 140នាក់)

កំពង់ស្ពឺ៖​ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមនិងអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងប្រធានកាល័យប្រជាពលរដ្ឋ ក្រុង ស្រុកសមាសភាពចូលរួមប្រមាណ២០០នាក់។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនេះក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយទៅដល់លោក មេភូមិ អាជីវករ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សាធារណជនបានជ្រាប ថាតើការិយាល័យប្រជាពលរដ្ឋមានតួនាទី រចនាសម្ព័ន្ធ ភារកិច្ច និងសិទ្ធិអំណាចអ្វីខ្លះ? តើអ្វីទៅជាការិយាល័យប្រជាពលរដ្ឋ?

ដោយរាជរដ្ឋាភិបាល បានចេញនូវអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧ ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួលសម្របសម្រួលដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនិងការផ្ដល់សេវាសាធារណៈ។

ឯកឧត្តមបណ្ឌិត ផ្តល់មតិណែនាំជូនអង្គពិធីទាំងមូលឱ្យបានយល់ជ្រួតជ្រាបអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច សិទ្ធិអំណាច ការសម្រុះសម្រួល ដោះស្រាយបណ្តឹងនៅតុពិសេស ការទទួលពាក្យបណ្តឹង និងការស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ ជាពិសេសក្នុងគោលបំណងសហការពីគ្រប់អង្គភាពពាក់ព័ន្ធដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការក្នុងការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ