ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ព្រឹកថ្ងៃនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការសម្រេចរបស់សហរដ្ឋអាមេរិក បញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩%
Fri,01 August 2025 (Time 08:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 145នាក់)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចចរចាពន្ធបរិកាជាមួយសហរដ្ឋអាមេរិក នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការសម្រេចរបស់សហរដ្ឋអាមេរិក បញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩%។
សូមជម្រាបថា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៣៦% មកនៅ ១៩ប៉ុណ្ណោះ។ នេះបើតាមសេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។
អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន។
គួរជម្រាបថា ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តួចផ្តើមបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ ឱ្យឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ នាពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
គួររំលឹកថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ ៤៩%។ បន្ទាប់ពីការកំណត់យកពន្ធក្នុងអត្រា ៤៩%នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតទៅលោក Donald J. Trump ដើម្បីស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក។
បន្ទាប់ពីការចរចាពន្ធបដិការវាងកម្ពុជា និងអាមេរិក ដែលក្រុមការងារចំពោះកិច្ចរបស់កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានក្រុមការងារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អាមេរិកបានសម្រេចទម្លាក់អត្រាពន្ធពី ៤៩% មកនៅ ៣៦%។ អត្រា៣៦% នេះមិនមែនជាការបិទផ្លូវចរចានោះទេ គឺកម្ពុជានៅមានលទ្ធភាពចរចាឱ្យបញ្ចុះអត្រាពន្ធថែមទៀត។ ទើបពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធពី ៣៦% មកនៅត្រឹម ១៩%នៅពេលនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ