ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញបិទវគ្គបំប៉នជំនាញពិសេស ស្តីពីតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
Mon,18 August 2025 (Time 11:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

(ព្រៃវែង)៖អនុវត្តន៍អនុសាសន៍ដឹកនាំ និងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំពិធីបិទវគ្គបំប៉នជំនាញពិសេស ស្តីពីតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ពិធីនេះ មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការ ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានអង្គភាពអន្តរាគមន៍ ប្រធាន-អនុប្រធានអង្គភាពតម្រួតបទបញ្ជា តំណាងប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ ស្នងការ-ស្នងការរងនគរបាលខេត្តព្រៃវែង និងសិក្ខាកាមជានគរបាលប៉ុស្តិ៍រដ្ឋបាលល សរុបចំនួន ១៣៣រូប ក្នុងនោះស្រី៤០រូប។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ឡើងមានមតិស្វាគមន៍ និងធ្វើរបាយការណ៍ស្តីពីលទ្ធផល នៃវគ្គបំប៉នជំនាញពិសេស ជូនគណៈអធិបតី និងអង្គពិធីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង និងបានថ្លែងអំណរគុណ និងកោតសរសើរដល់នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលបានរៀបចំឱ្យមានការបើក និងបិទវគ្គបណ្តុះបណ្តាលជំនាញពិសេស ស្តីពីតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នាពេលនេះ។

កឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូបឧទ្ទេស ជាពិសេសកងកម្លាំងនគរបាល ដែលបានចូលរួមរៀនសូត្រយ៉ាងសកម្ម អត់ធ្មត់ និងទទួលបានចំណេះជំនាញដ៏មានតម្លៃ និងបទពិសោធន៍ថ្មីៗពីវគ្គបំប៉ននេះ ដើម្បីយកទៅអនុវត្តភារកិច្ចប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

ឯកឧត្តមអគ្គស្នងការរង បានបញ្ជាក់ថា ប៉ុស្តិ៍នគរបាលរដ្ឋបាល គឺជាមូលដ្ឋានសំខាន់ក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុវត្ថិភាព និងសន្តិសុខសាធារណៈ ព្រមទាំងជាខ្សែសង្វាក់ផ្ទាល់រវាងស្ថាប័ននគរបាលជាតិ និងប្រជាពលរដ្ឋ ក្នុងការបម្រើសេវាសាធារណៈ ក៏ដូចជាសេវាចាំបាច់មួយចំនួន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ទៀតថា វគ្គបំប៉នជំនាញពិសេសនេះ ពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលជាតួអង្គយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់សាធារណៈ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

ទន្ទឹមនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យសិក្ខាកាមជានគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ពេលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះដឹង និងបទពិសោធន៍ថ្មីៗនេះ ទៅអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវៈ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមការវិវត្តន៍ប្រែប្រួលរបស់សង្គមជាតិ។

មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានចែកជូននូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ដល់សិក្ខាកាមទាំងអស់ ដើម្បីជាសក្ខីភាពសម្រាប់បន្ថែមទំនុកចិត្ត ក្នុងការបំពេញភារកិច្ច នៅមូលដ្ឋានឲ្យកាន់តែប្រសើរឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ