កំពង់ចាម៖ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ពិធីនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍-វរសេនីយ៍ ប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក និងកងកម្លាំងអនុសេនាតូច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានឡើងអានរបាយការណ៍ស្វាគមន៍ចំពោះវត្តមានដ៏កក់ក្តៅរបស់ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងប្រតិភូអមដំណើរ ហើយក៏បានរាយការណ៍អំពីការអនុវត្តសកម្មភាពការងារយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតកន្លងមកស្របតាមបទដ្ឋានគតិយុត្ត, បទបញ្ជា, ផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងសេចក្តីសម្រេច សេចក្តីណែនាំផ្សេងៗ របស់ រាជរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយធានាបាននូវ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ទាំងវិធានការគ្រប់គ្រងបទល្មើសព្រហ្មទណ្ឌ, គ្រឿងញៀន ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ពិសេសការផ្ដល់សេវាសាធារណៈ និងសេវាសំណូមពរជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ព្រមទាំងវិធានការផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព បានយ៉ាងផុលផុស។ជាមួយគ្នានេះ ក៏បានឲ្យយកចិត្តទុកដាក់លើអនុសសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធពលករចំណាកស្រុក និងជនភៀសសឹក ដែលបាននឹងវិលត្រលប់មកលំនៅដ្ឋានវិញ ដោយបានចុះសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់មូលដ្ឋានផ្ទាល់ ហើយបានរៀបចំកម្លាំងថ្នាក់មូលដ្ឋាន ការពារ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនបងប្អូន និងជួយសម្រួល ឯកសារមួយចំនួនដល់ពួកគាត់ ដែលជាតម្រូវការចាំបាច់ ក្នុងការចូលមប្រើការងារនៅតាមក្រុមហ៊ុន ឬរោងចក្រ សហគ្រាសនានា នៅទូទាំងប្រទេសកម្ពុជា ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានផ្ដល់នូវអនុសាសន៍ជាច្រើន ដើម្បីបន្ដនិរន្តរភាពការងារឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត និងបាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់គ្រប់កងកម្លាំង ព្រមទាំងឧបត្ថម្ភនូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ២០លានរៀល។ក្នុងនោះ ឯកឧត្តមអគ្គស្នងការរង ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់គ្រួសារយោធិនពលីក្នុងសមរភូមិមុខចំនួន២នាក់ ក្នុងម្នាក់ៗថវិកា ចំនួន២លានរៀល និងគ្រួសារយោធិនពលី នៃវរការពារព្រំដែន ១នាក់ ចំនួន ១លានរៀលផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ