ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូរដ្ឋបាលខេត្ត អញ្ជើញជួបសំណេះសំណាលនិងនាំយកនូវអំណោយគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនប្រគល់ជូន នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរ:កងទ័ព ដែលបានលះបង់គ្រប់បែបយ៉ាង ជាពិសេសលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដីមិនឱ្យសត្រូវចូលមកឈ្លានពានបានឡើយ។ឯកឧត្តម វ៉ី សំណាង បានមានប្រាសាសន៍បន្តថា គំរូវីរភាពព្រះអង់អាចក្លាហាន របស់កងទ័ពនៅសមរភូមិមុខ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ នៅសមរភូមិក្រោយជាពិសេស ប្រជាពលរដ្ឋនៅខេត្តតាកែវទាំងមូល មានការគោរព ស្ងប់ស្ងែងហ្នឹងបាននាំគ្នារៃអង្គាសសម្ភារៈ ថវិកាគ្រប់បែបយ៉ាង នាំយកមកផ្ដល់ជូនអាជ្ញាធរខេត្ត ដើម្បីបន្តយកមកចែក ជូនដល់បងប្អូនកងទ័ពនៅសមរភូមិមុខ។ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា សង្រ្គាម៥ថ្ងៃជាមួយទាហ៊ានឈ្លានពានសៀម បានធ្វើអោយ ប្រជាពលរដ្ឋទូទាំងប្រទេស ចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ជាពិសេសគ្នាបរិច្ចាគសម្ភារៈ និងថវិកាផ្ដល់ជូនវីរ:កងទ័ពដ៍អង់អាចក្លាហានដែលប្រយុទ្ធជាមួយសត្រូវសៀមឈ្លានពាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ