ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ផ្ដល់ផ្ទះមួយខ្នង ដីមួយហិចតា ជូនឪពុកម្តាយទ័ពជួរមុខប្រចាំការនៅប្រាសាទតាក្របី
Mon,18 August 2025 (Time 08:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 139នាក់)

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក វេ គឹមសុីម នាយការិយាល័យបុគ្គលិក និងជាប្រធានលេខាធិការដ្ឋាន ស.អ.ក ខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្តបាត់ដំបង បានដឹកនាំក្រុមការងាររួមមាន លោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ, លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកគាស់ក្រឡ ព្រមទាំងមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះ ប្រគល់ផ្ទះ១ខ្នង និងដីទំហំ ១ហិចតា ជូនឪពុកម្តាយ លោកព្រឹន្ទបាលទោ ទី ភាព កងទ័ពជួរមុខប្រចាំការនៅទិសប្រសាទតាក្របី ដែលគ្មានផ្ទះ និងដីរស់នៅផ្ទាល់ខ្លួន សព្វថ្ងៃរស់នៅចំណីមាត់អូរស្ថិតនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ផ្ទះដែលប្រគល់ជូនគ្រួសារកងទ័ពខ្វះខាតនៅពេលនេះជាអំណោយថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។

បន្ថែមលើនេះ ឪពុកម្តាយ លោកព្រឹន្ទបាលទោ ទី ភាព ក៏ទទួលបានអំណោយពីកាកបាទក្រហមសាខាស្រុកគាស់ក្រឡ និង ស.អ.កខេត្ត រួមមាន៖ មី ៣កេសតូច ត្រីខ ៣យួរ ទឹកសុីអុីវ ២យួរ ទឹកត្រី ២យួរ ប្រេងកូឡា ២ដប អង្ករ ៥០គីឡូក្រាម ឆ្នាំង២ ចាន ស្លាបព្រាវែក ពាងទឹក២ និងថវិកាមួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ