ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ប្រកាសទាត់ចោលទាំងស្រុងនូវកាចោទប្រកាន់របស់ថៃ ដែលថាកម្ពុជា បានដាក់មីនថ្មី និងស្តុកទុកមីន
Mon,18 August 2025 (Time 06:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 95នាក់)

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានប្រកាសទាត់ចោលទាំងស្រុង នូវកាចោទប្រកាន់របស់ថៃ ដែលថាកម្ពុជា បានដាក់មីនថ្មី និងស្តុកទុកមីន ដែលការចោទប្រកាន់របស់ថៃនេះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន និងមានចរិកជាលក្ខណៈនយោបាយ។

ក្នុងឱកាសអញ្ជើញចូលរួមធ្វើសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលរៀបចំឡើង ដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅទីស្នាក់ការអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមមានប្រសាសន៍ថា ក្នុងនាមជាប្រជាជាតិមួយ ដែលរងគ្រោះដោយសារមីន ហើយបានចាត់ទុកមីន គឺជាសត្រូវរបស់ជាតិ និងប្រជាជនខ្មែរ កម្ពុជាសូមទាត់ចោលការចោទប្រកាន់របស់ថៃទាំងស្រុង។

ឯកឧត្ដមបណ្ឌិត លី ធុជ បញ្ជាក់ថា «ទាត់ចោលទាំងស្រុងនូវការលើកឡើងដែលថា កម្ពុជាប្រើមីនថ្មី។ កម្ពុជាមានមីនគ្រប់គ្រាន់ហើយនៅលើទឹកដីរបស់ខ្លួន មិនត្រូវការមីនថ្មីណាមួយទៀតទេ ដើម្បីមកសម្លាប់ប្រជាពលរដ្ឋ បង្កការលំបាកដល់ប្រជាជនរបស់ខ្លួនទេ។ មីន គឺជាសត្រូវរបស់យើង និងប្រជាជនខ្មែរ ដែលគេស្អប់ខ្ពើម។ នៅលើពិភពលោក កម្ពុជាគឺជាប្រទេសនាំមុនគេ ដែលបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់មីន»។

ឯកឧត្ដមបណ្ឌិត គូសបញ្ជាក់បន្ថែមថា តំបន់ដែលទាហានថៃរងគ្រោះដោយសារដើរជាន់មីន គឺជាតំបន់ ដែលកម្ពុជាបានចាត់ទុកជាតំបន់អតីតសមរភូមិ ពីជំនាន់សង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា ដោយកាលនោះបណ្តាក្រុមប្រដាប់អាវុធឈរជើងនៅតំបន់នោះ បានដាក់មីនយ៉ាងច្រើន ។ ហើយវត្តមានគ្រាប់មីនដ៏ច្រើននេះ បានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកម្ពុជា ហើយអ្នកណាក៏ដោយដែលមកតំបន់នេះ ក៏នឹងត្រូវរងគ្រោះថ្នាក់ដូច្នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ