ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា កម្ពុជា នៅតែបន្តបើកទ្វារង់ចាំ ការសហការដោះស្រាយ ក្នុងការងារបោសសំអាតគ្រាប់មីន នៅតាមព្រំដែនជាមួយភាគីថៃ នៅពេលមានការកំណត់បន្ទាប់ព្រំដែនច្បាស់លាស់។ក្នុងឱកាសអញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជារបស់យើង នៅតែបន្ដបើកទ្វារ ដើម្បីកិច្ចសហប្រតិបត្ដិការ រវាងកម្ពុជា-ថៃ លើការងារបោះសំអាតមីន នៅពេលដែលការឈ្លានពាននេះ បានចប់សព្វគ្រប់ជាស្ថាពរ វិលមកភាពប្រក្រតីឡើងវិញ ហើយនឹងការជជែកគ្នា រវាងបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ»។ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តថា នៅពេលដែលលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំ រវាងប្រទេសទាំងពីរ ការងារបោះសំអាតមីន នឹងចាប់ផ្ដើមដំណើរការ ហើយអាចនឹងសហការគ្នាជាមួយនឹងប្រទេសជិតខាង ដូចជាប្រទេសថៃជាដើម។ឯកឧត្ដមបានអះអាងថា កម្ពុជាជាប្រទេសរងគ្រោះដោយសារគ្រាប់ បានចាប់ដៃជាមួយប្រទេសជាច្រើន ជាពិសេសអង្គភាពស៊ីម៉ាក់ តែងផ្ដល់បទពិសោធន៍មេរៀនសំខាន់ៗ ជូនដល់បណ្ដាប្រទេសមួយចំនួន ដែលមានបញ្ហាគ្រាប់មីន។ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា កម្ពុជាអំពាវនាវដល់ភាគីថៃ បញ្ចប់នូវមហិច្ឆិតាបំពានកម្ពុជា ហើយស្នើសុំដល់ភាគីថៃ ចាប់ផ្ដើមកកសាងសន្តិភាព មិត្តភាពទំនាក់ទំនងល្អ និងរួមគ្នាកសាង លើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ