ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម ហេង រតនា៖ បច្ចុប្បន្ននេះ មានតំបន់ដែលមានបញ្ហាគ្រាប់មីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ ប្រមាណជាង៧០០គីឡូម៉ែត្រ ដែលមិនទាន់បានបោសសម្អាត
Mon,18 August 2025 (Time 06:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) ឯកឧត្ដម ហេង រតនា បានលើកឡើងថា បច្ចុប្បន្ននេះតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅសល់មីនច្រើនមិនទាន់បោសសម្អាតនោះទេ ពោលបើគិតជាប្រវែងប្រមាណជាង៧០០គីឡូម៉ែត្រ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហេង រតនា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅបោសសម្អាតនៅតំបន់មនុស្សរស់នៅដែលមានអាទិភាព និងបម្រើឲ្យផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍ។

ឯកឧត្ដមបញ្ជាក់ថា «បញ្ហាមីននៅក្នុងប្រទេសរបស់យើង មីននៅច្រើនជាងគេនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្បែរៗខ្សែបន្ទាត់ព្រំដែន ឬក៏លើខ្សែបន្ទាត់ព្រំដែនតែម្ដង។ បច្ចុប្បន្ននេះយើងដឹងថា មានតំបន់ដែលមានបញ្ហាគ្រាប់មីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ ប្រមាណជាង៧០០គីឡូម៉ែត្រ ដែលមិនទាន់បានបោសសម្អាតទេ»។

ឯកឧត្ដម ហេងត រតនា បញ្ជាក់ទៀតថា តំបន់ដែលនៅសេសសល់មីនច្រើន ក៏មាននៅក្នុងតំបន់ដែលកំពុងមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃផងដែរ ពោលសុទ្ធតែជាចំការមីននៅឡើយ។

ឯកឧត្ដមបន្ដថា ទោះបីភាគីថៃបានប្រកាសថា តំបន់របស់គេបានបោសសម្អាតហើយ ប៉ុន្ដែតំបន់ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់កម្ពុជា មិនទាន់បានបោសសម្អាតនោះទេ ព្រោះមិនមែនជាតំបន់ចម្បង និងអាទិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ