ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចូលគាល់ព្រះមហាក្សត្រ ទូលថ្វាយទូលថ្វាយអំពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាល
Mon,18 August 2025 (Time 01:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 221នាក់)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង។

ការអញ្ជើញចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃនេះ ដើម្បីគោរពទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង អំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់​ឈរក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។

សូមបញ្ជាក់ថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ គឺជាគម្រប់២ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រយៈពេល២ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងជម្នះនូវការលំបាកជាច្រើន ដើម្បីជំរុញកិច្ចកសាងជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាធំៗដែលបានជួបប្រទះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ