ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខយោធិនកងពលតូចថ្មេីរជេីងលេខ៤២ និងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ព្រមទាំង បានបន្តចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅគិលានដ្ឋានកងពលតូចលេខ៤២ ដែលរងរបួស និងមានជំងឺមកពីមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ នៃការឈ្លានពាន និងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជូនពរដល់បងប្អូន កងទ័ពដែលរងរបួស និងមានជំងឺទាំងអស់សូមមានសុខភាពល្អ និងឆាប់ជាសះស្បេីយ។ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ លោកជំទាវនាយឧត្តមសេនីយ៍ និងប្រតិភូបាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជូនកងពលតូចថ្មេីរជេីងលេខ៤២ (ថវិកា១០លានរៀល)។ តំបន់ប្រតិបត្តិការសឹងរងឧត្តរមានជ័យ (ថវិកា១០លានរៀល)។ វរសេនាតូចវិស្វកម្មយោធភូមិភាគទី៤ (ថវិកា១លានរៀល)។និងឧបត្ថម្ភជូនអ្នកជំងឺ១០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត គិលានដ្ឋានកងពលតូចលេខ៤២ គិលានដ្ឋានតំបន់ប្រតិបត្តិការសឹក (អ្នកជំងឺ និងរបួសម្នាក់ៗទទួលបានថវិកា១០០,០០០រៀល) ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ