ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា បង្កើនអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា-ចិន
Mon,18 August 2025 (Time 11:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភាបានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិនដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម។

ថ្លែងជម្រាបជូនភ្ញៀវពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា បានផ្តោតជាសំខាន់លើជ្រុងនៃពាណិជ្ជកម្មរវាងកម្ពុជានិងចិន ឯកឧត្តម វង សូត បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសចិននៅតែឈរលំដាប់ទី១ក្នុងការបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលនេះជាឱកាសក្នុងការបន្តផ្សារភ្ជាប់ ដើម្បីពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទំនាក់ទំនងពាណិជ្ជកម្ម ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ ហើយដើម្បីជាការបន្តគាំទ្រដល់កិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ឯកឧត្តម វង សូត បានគូសបញ្ជាក់បន្ថែមថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់វិនិយោគិន និងធុរកិច្ចចិន នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយប្តេជ្ញាបន្តលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីជាមួយនឹងទីផ្សារអំណោយផលសេដ្ឋកិច្ចបើកចំហ និងការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ជាពិសេសការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលដល់វិស័យឯកជន ដែលជួយឱ្យកម្ពុជា ជាទីតាំងសក្តានុពលដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
បន្ថែមពីលើនេះ ឯកឧត្តមក៏បានរំលេចថា ចាប់ពីឆ្នាំ២០២២មក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជាបាននិងកំពុងបង្កើនអត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។

ក្នុងនាមជាស្ថាប័នស្រាវជ្រាវដោយផ្តោតលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ លោកសាស្រ្តាចារ្យ បណ្ឌិត ហ៊ូ យ៉ុងអិន បានថ្លែងថា ដើម្បីរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ភាគីយើងទាំងពីរ កម្ពុជានិងចិន វិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិននឹងសហការជាមួយបណ្តាស្ថាប័នស្រាវជ្រាវនានារបស់កម្ពុជាក្រោមការគាំទ្រពីរដ្ឋសភាកម្ពុជា ដើម្បីរួមចែករំលែកនូវអត្ថបទស្រាវជ្រាវចាក់បញ្ចូលទៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសចិន ដោយផ្តោតលើផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកសាស្រ្តាចារ្យបណ្ឌិតក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលបានសម្របសម្រួលដល់បេសកកម្មការងាររបស់គណៈប្រតិភូវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ហើយក៏ថ្លែងនូវការកោតសរសើរដល់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍដែលបានសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់អង្គពាក់ព័ន្ធនានាក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យស្រាវជ្រាវផ្នែកនីតិសាស្រ្តដោយផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ