ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទំនិញខូចគុណភាពនាំចូលពីប្រទេសថៃ ឆ្លងកាត់តាមប្រទេសឡាវ ចូលមកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅចំនួន ៤រថយន្ត សរុបជាង៥តោន ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចដុតកម្ទេចចោល
Sun,17 August 2025 (Time 09:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

(ព្រះវិហារ)៖ យ៉ាងហោចណាស់ទំនិញខូចគុណភាពជាច្រើនមុខ ដែលនាំពីថៃ ចូលមកកម្ពុជា ឆ្លងកាត់ប្រទេសឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះសម្រេចដុតកម្ទេចចោល នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ។
ក្រុមការងារចម្រុះដែលត្រួតពិនិត្យរថយន្តដឹកទំនិញទាំង៤រថយន្តរួមមាន៖ មន្រី្ដគយ និងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ, លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប, លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផល និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។
ការត្រួតពិនិត្យ​ទំនិញនៅក្នុងរថយន្តទាំង៤គ្រឿងនាពេលនេះ ឃើញមានទំនិញខូចគុណភាពមិនអាចប្រើប្រាស់បាន (ធំក្លិនស្អុយ) ដែលនាំចូលតាមច្រកកំពង់ស្រឡៅ ដូចខាងក្រោម៖
ទី១៖ កោះមាន់ ចំនួន ២០៥កេស ស្មើនឹង ២៤៦០គីឡូក្រាម
ទី២៖ ស្លាបមាន់ ចំនួន ៤៥កេស ស្មើនឹង ៥៤០គីឡូក្រាម
ទី៣៖ ត្រីកន្ធរ ចំនួន ១០០ការុង ស្មើនឹង ២០០០គីឡូក្រាម
ទី៤៖ នំម្សៅបំពង ចំនួន ១៤០គីឡូក្រាម។ ទំនិញដែលត្រូវរឹបអូស ហើយដុតកម្ទេច៤មុខខាងលើសរុបទម្ងន់៥០១៤០គីឡូក្រាម។ ដោយឡែករថយន្តល្មើសទាំង៤គ្រឿងនេះ ត្រូវផាកពិន័យតាមច្បាប់។
សូមបញ្ជាក់ថា រថយន្តដឹកទំនិញទាំង៤គ្រឿងនេះ ត្រូវបានលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត បានធ្វើការឃាត់នៅច្រកព្រំដែនកំពង់ស្រឡៅ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដោយសហការជាមួយកម្លាំងយោធា និងសាខាគយរដ្ឋករខេត្ត និងគយតំបន់៥៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ