(បាត់ដំបង)៖ថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន សខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ច័ន្ទ សុផល បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌ ដោយសហការជាមួយក្រុមអ្នកម្តាយមនុស្សធម៌បាត់ដំបង នាំយកគ្រឿងឧបភោគបរិភោគរបស់សម្តេច និងលោកជំទាវ មានដូចជា អង្ករ មី អំបុកលីងលាយសាច់ជ្រូកបង្គារ ទឹកសុទ្ធ ទឹកស៊ីអ៊ីវទឹកត្រី ពងទា បន្លែ អាហារក្រៀម អាវភ្លៀង អង្រឹងមុង និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត ដើម្បីផ្ញើជូនវីរកងទ័ពជួរមុខឈរជើងនៅតាមព្រំដែនទិសខេត្តបាត់ដំបងចំនួន ៧ អង្គភាព។ឯកឧត្តម ខាន់ ម៉ាណេរ បានពាំនាំនូវប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង សាកសួរសុខទុក្ខកងកម្លាំងទាំងអស់ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តបាត់ដំបង ព្រមទាំងកោតសរសើរចំពោះពលិកម្មរបស់វិរយុទ្ធជនក្នុងការការពារបូរណភាពទឹកដី។ សម្តេចក្រឡាហោម និងលោកជំទាវ សូមឱ្យវិរយុទ្ធជនយើងខិតខំថែរក្សាសុខភាព និងជូនពរឱ្យមានសុខសុវត្តិភាព និងជ័យជំនះជានិច្ច៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ