ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្ត ក្នុងភូមិសាស្ត្រឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ
Sun,17 August 2025 (Time 03:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 184នាក់)

ភ្នំពេញ÷នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទាន ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តស្រីទួល និងបណ្តាវត្តទាំង៦ នៃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា ទេយ្យទានដែលប្រគេនព្រះសង្ឃក្នុងមួយវត្តៗនាពេលនេះ រួមមាន៖ ទៀនធំ១គូ អង្ករ ស្លាដក់ ត្រីខកំប៉ុង មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ទឹកក្រូច ទឹកដោះគោ តែ ស្ករ និងបច្ច័យមួយចំនួនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សាជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមានមកក្នុងព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិឱ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សារយៈពេល ៣ខែនាវស្សានរដូវ ហើយអំឡុងពេលនេះគឺមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តចេញបិណ្ឌបាតនោះទេ ដូចនេះក្នុងនាមជាពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូបគឺមានតួនាទីជួយទំនុកបម្រុងឧបត្ថម្ភគ្រាំទ្រដល់ព្រះភិក្ខុសង្ឃនូវចង្ហាន់ និងគ្រឿងប្រើប្រាស់ផ្សេងៗ ដើម្បីព្រះភិក្ខុសង្ឃបដិបត្តិនូវធម៌វិន័យ និងគង់ចាំព្រះវស្សាឱ្យបានគ្រប់កាល៣ខែ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រៅពីរបស់របរប្រើប្រាស់ និងម្ហូបអាហារ បងប្អូនប្រជាពលរដ្ឋខ្មែរក៏បាននាំយកទៀនវស្សាទៅប្រគេនព្រះសង្ឃផងដែរ ព្រោះមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ និងរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេល បីខែ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារក៏បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយជូនដល់វីរកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាឆ្នាំ២០២៥ សម្រាប់ព្រះសង្ឃតាមព្រះវិន័យ គឺគិតចាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ