ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក​ជំទាវ​ ដាំ​ ដារីនី​ អញ្ជើញសំណេះសំណាល​ ជាមួយមន្ត្រី​សាលាខេត្តឧត្តរមានជ័យដែលបានជួយសម្របសម្រួល​ ដល់បងប្អូន​ជនភៀសសឹក​ចំនួន២៥០​ នាក់
Sun,17 August 2025 (Time 01:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

ឧត្តរមានជ័យ÷ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥លោក​ជំទាវ​ ​បណ្ឌិត​ ដាំ​ ដារីនី​ សមាជិកគណៈកម្មាធិការកណ្ដាល​ និងជាប្រធាន​ផ្នែក​សិល្បៈ​ និង​កីឡា​នៃយុវជនគណបក្សថ្នាក់កណ្ដាល បាន​ដឹកនាំ​សិល្បៈ​ករ​ សិល្បៈ​ការិនី​ កីឡា​ករ​ កីឡាការិនី​ ព្រមទាំង​​សប្បុរសជន​ បានចូលរួមសំណេះសំណាល​ ជាមួយមន្ត្រី​ដែលបានជួយសម្របសម្រួល​ ដល់បងប្អូន​ជនភៀសសឹក​ចំនួន២៥០​ នាក់។

ឆ្លៀតក្នុងឱកាសនេះ លោក​ជំទាវ​ បណ្ឌិត​បាន​ពាំនាំ​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ដល់​ខ្ពង់ខ្ពស់​ពី​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធ​សភា​​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ និជាប្រធានគណបក្សប្រជាជនកម្ពុជា​ ព្រមទាំង​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ជូនដល់​មន្ត្រី​ដែលបានជួយសម្របសម្រួល​ដល់បងប្អូន​ជនភៀសសឹក​​ដែលរងគ្រោះ​ ក្នុង​ព្រឹត្តិការណ៍​ នៃការឈ្លានពាន​ និងជម្លោះតាមបណ្តោយព្រំដែន​កម្ពុជា-ថៃ​។

លោកជំទាវបណ្ឌិតព្រមទាំងសមាជិក​ សមាជិកា​ សិល្ប:ក​រ​សិល្ប:ការីនី​ កីឡាករ​ កីឡាការិនី​ និងសប្បុរសជន ​​បានឧបត្ថម្ភ​ជាគ្រឿងឧបភោគ-បរិភោគនិងថវិកាមានដូច​ជា៖​ ថវិកាចំនួន១០លានរៀល​ ជូនមន្រ្តីសម្របសម្រួលជនភៀសសឹកម្នាក់ៗទទួលបាន​ ៤០០០០មុឺន​រៀល​ ទឹក​បរិសុទ្ធ​ ចំនួន​២៥០កេស,​ភេសជ្ជៈ​ប៉ូវ​កម្លាំង​V-Active​ ២៥០កេស,អង្ករ​ ២៥០បាវ,អាវយឺត​ ក្មេង២៥០អាវ,នំពារ​ ៥០០ប្រអប់​,នំ​ចំរុះ​លីលី​ ២៥០កញ្ចប់។

ឧបត្ថម្ភ​ជូនរដ្ឋបាលខេត្ត មានដូចជា៖ (មីជាតិ៤០កេស,ពងទា១,០០០គ្រាប់,ទឹកផ្លែងឈើ៤០កេស,ទឹកសុទ្ធ​ ៥០កេស,អង្គ៤តោន,ម៉ាស់១០៨០ម៉ាស់ អាវ២៤០០​ និងថវិកាចំនួន១០លានរៀល)។ ឧបត្ថម្ភជូនដល់វរៈការពារ​ព្រំដែន​លេខ​៧០២ មានដូចជា៖​( អង្គ១តោន,ពងមាន់១,០០០គ្រាប់,ម៉ាស់១០៨០ម៉ាស់,និងថវិកា៤លានរៀល)។ ឧបត្ថម្ភវរៈការពារ​ព្រំដែន​លេខ៩០៥​ មានដូចជា៖ (អង្គ១តោន,ពងមាន់១,០០០គ្រាប់,ម៉ាស់១០៨០ម៉ាស់,និងថវិកា៤លានរៀល)។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ