ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅអនុវត្តបន្ត
Sat,16 August 2025 (Time 05:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

ពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំអាគារអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងកិច្ចប្រជុំនេះ
មានការចូលរួមពីលោក លោកស្រី ស្នងការរង ផែនការងារជំនាញ និងលោកអធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង៧។
លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប វិភាគ បានអានរបាយការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយរក្សាបានលទ្ធផលល្អ ក្នុងនោះ លោកនាយការិយាល័យ ក៏បានសំណូមពរ លោកអធិការជួយជម្រុញពង្រឹងលើការងារអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព។ ផែនការងារប្រឆាំងការជូញដូរ សូមបន្ស៊ីគ្នារវាងរបាយការណ៍ប្រជាពលរដ្ឋចំណូល-ចំណាក ជាមួយអធិការដ្ឋាននគរបាលស្រុក.ក្រុងផងដែរ ។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត សរសើរដល់ គណៈស្នងការ អធិការនគរបាលដែលបានដឹកនាំកងកម្លាំង និងប៉ុស្ត៍នគរបាលរដ្ឋបាល មានការខិតខំប្រឹងប្រែងអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន និងនៅតាមមូលដ្ឋាន។ លោកស្នងការ ក៏បានលើកឡើងពីស្ថានភាពសន្តិសុខ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន និងណែនាំដល់ថ្នាក់ដឹកនាំកងកម្លាំង ត្រួតពិនិត្យ ក្តាប់ទីតាំង ណែនាំ ធ្វើកិច្ចសន្យាអប់រំ និងស្វែងយល់បែងចែក Drone ស៊ើបការណ៍ និង Drone បង្ហោះថតរូបភាព ឬDrone កសិកម្ម ក្តាប់ឱ្យបាននូវស្ថិតិ ប្រជាពលរដ្ឋ ចំណូល- ចំណាកស្រុក ភាសសឹក និងស្រាវជ្រាវឱ្យបានច្បាស់លាស់លើ ជនលក់ក្បាលឱ្យប្រទេសជិតខាង ត្រួតពិនិត្យ និងបែងចែក រវាងសត្វចិញ្ចឹមធម្មតា នឹង សត្វដែលមានភ្ជាប់ប្រព័ន្ធGPS បើមានករណីរកឃើញ សូមកម្ទេចឧបករណ៍តាមដាននោះ ជាបន្ទាន់។
លោកស្នងការបានជម្រុញឱ្យគ្រប់បណ្តាអង្គភាព ត្រូវគ្រប់គ្រងកម្លាំងរបស់ខ្លួនឱ្យបានល្អ និងជំរុញកម្លាំងនគរបាលឱ្យមានភាពសកម្មក្នុងការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងអនុវត្តការងារប្រចាំថ្ងៃ ធ្វើបច្ចុប្បន្នភាពមុខសញ្ញាតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប មុខសញ្ញា សេសសល់ក្នុងករណី មុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួន ពិរុទ្ធជន ទណ្ឌិតក្នុងពន្ធនាគារ និងមុខសញ្ញាអនុវត្តទោសរួច បន្ស៊ីបញ្ចូលគ្នា រវាងមុខសញ្ញាព្រហ្មទណ្ឌ គ្រឿងញឿន និងក្មេងទំនើង បម្រើឱ្យការងារស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើស ធ្វើបច្ចុប្បន្នភាព តម្លើងបញ្ជីគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ របស់គ្រប់ប្រភេទ ធ្វើការផ្សព្វផ្សាយបំផុសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងវិស័យឯកជន ធ្វើការបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមផ្ទះ តាមដងផ្លូវ និងគោលដៅអាជីវកម្ម ចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល អំពីការគ្រប់គ្រង ចងក្រង ប្រមូលព័ត៌មានអ្នកជួលស្នាក់នៅ និងផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចគ្រប់ការចេញ-ចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន។

សហការតម្លើងបញ្ជី ធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងក្មេងទំនើង មុខសញ្ញាមេក្លោង រឹងរូសមិនរាងចាល និងគ្រោះថ្នាក់ មុខសញ្ញាសកម្មក្នុងការធ្វើសកម្មភាពបង្កការអុកឡុក បង្កភាពភ័យខ្លាចក្នុងមូលដ្ឋាន និងមុខសញ្ញាដើរតាមហែហមគេ ឬមុខសញ្ញាងាយរងគ្រោះ ធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ.ឃុំសង្កាត់មានសុវត្ថិភាព តាមគ្រប់មធ្យោបាយ តាមទីកន្លែងប្រមូលផ្តុំ កន្លែងកំសាន្ត ទីសាធារណៈ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រៀបចំ និងពង្រឹងប្រព័ន្ធទទួលព័ត៌មានទាន់ហេតុការណ៍ដើម្បីចេញអន្តរាគមន៍ បង្ក្រាបបានទាន់ពេលវេលា ពង្រឹងការត្រួតពិនិត្យតាមច្រកទ្វារព្រំដែន និងល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ