ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងវេទិកាជាមួយសហជីព ប្រតិភូបុគ្គលិកដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដែលពិធីនេះប្រព្រឹត្តទៅនាពេលព្រឹក និងពេលរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសហជីព និងប្រតិភូបុគ្គលិក ប្រមាណ ៧០០នាក់។ថ្លែងក្នុងវេទិកានោះ ក្រោមស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ឯកឧត្តម ហេង សួរ បានផ្តាំផ្ញើដល់តំណាងសហជីព និងប្រតិភូបុគ្គលិកឱ្យជំរុញបន្តផ្សព្វផ្សាយ និងផ្តល់ភាពកក់ក្តៅក្នុងការចុះឈ្មោះរកការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ខណៈពេលដែលប្រទេសកម្ពុជាមានឱកាសការងារសម្បូរបែប រួមផ្សំនឹងការវិនិយោគទុនពីបរទេស និងការកកើតនៃសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកជាច្រើន។ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ បានណែនាំជំរុញឱ្យផ្សព្វផ្សាយអំពីលេខទំនាក់ទំនងស្វែងរកការងារ ១២៩៧ និងកម្មវិធីស្វែងរកការងារតាមរយៈ Telegram Bot ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរវិលត្រឡប់ពីប្រទេសថៃបានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់។ជាការរម្លឹក ឯកឧត្តម ហេង សួរ បានលើកឡើងអំពីអត្ថប្រយោជន៍នៃការធ្វើការនៅក្នុងប្រទេសកម្ពុជា និងសំណូមពរឱ្យតំណាងសហជីព និងប្រតិភូបុគ្គលិកចូលរួមផ្សព្វផ្សាយព័ត៌មាន និងជួយដោយផ្ទាល់ក្នុងការចុះឈ្មោះរកការងារជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នការងារនៅកម្ពុជា មានច្រើនប្រភេទដែលអាចឱ្យបងប្អូនទទួលបាននូវប្រាក់ឈ្នួលអាចទទួលយកបាន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ប្រសើរជាងចំណាកស្រុកទៅប្រទេសថៃ ជាពិសេសរបបថែទាំសុខភាព និងប្រាក់សោធននិវត្តន៍។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ