ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ទោ ស ថេង នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារសម្ព័ន្ធមេត្រីភាពអតីតយុវជនចំនួន ១៨គ្រួសារ
Sat,16 August 2025 (Time 02:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 99នាក់)

ពោធិ៍សាត់៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តនិងជាប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តពោធិ៍សាត់ ព្រមទាំងគណៈស្នងការបានចុះសួរសុខទុក្ខ សំណេះសំណាលអតីតយុវជនជាសម្ព័ន្ធមេត្រីភាពចំនួន១៨ គ្រួសារដែលបច្ចុប្បន្នកំពុងរស់នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោកឧត្តមសេនីយ៍ទោ ស ថេង បានមានប្រសាសន៍ថា អ្វីៗដែលបានកើតមានឡើងក្នុងបច្ចុប្បន្ននេះពិសេសគឺសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យប្រជាពលរដ្ឋនិងប្រទេសជាតិទាំងមូល ពោរពេញដោយស្នាមញញឹមនិងការអភិវឌ្ឍន៍ ចាប់ពីទីក្រុងដល់ជនបទទាំងនេះគឺជាគុណបំណាច់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជនទាំងអស់ ក្នុងការធ្វើពលិកម្មគ្រប់សព្វឧបសគ្គស្ទើរពេញមួយជីវិត។

លោកស្នងការបានក្រើនរំលឹកបន្ថែមសូមឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់នាំគ្នាចូលរួមថែរក្សាការពារនូវសន្តិភាព ដែលបានមកពីញើសនិងឈាមរបស់យើងគ្រប់ៗគ្នាឱ្យបានគង់វង្សដើម្បីភាពសុខសាន្តដល់កូនចៅជំនាន់នេះនិងជំនាន់ក្រោយ ទន្ទឹមនេះខិតខំចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីទទួលបានប្រសិទ្ធភាពពិតប្រាកដ ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស ថេង ព្រមទាំងគណៈស្នងការក៏បានពាំនាំនៅអំណោយជូនដល់ក្រុមគ្រួសារទាំង១៨ គ្រួសារនោះផងដែរ និងបានផ្តល់ថវិកាដល់កម្លាំងនៅប្រចាំការនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង និងប្រជាការពារ។

លោកស្នងការ ក៏បានចុះត្រួតពិនិត្យពង្រឹងការងារសួរសុខទុក្ខ និងនាំយកនូវថវិកានិងគ្រឿងឧបភោគបរិភោគ ជូនកងកម្លាំងដែលប្រចាំការរក្សាសន្តិភាព សុវត្ថិភាព ជូនគ្រួសារអតីតយុទ្ធជន នៃភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ