ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ណែនាំមន្ទីរទេសចរណ៍ខេត្តត្រូវខិតខំផ្សព្វផ្សាយធ្វើយ៉ាងណាកុំឱ្យមានការដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួល ក្នុងកំឡុងពេលប្រឡងបាក់ឌុប
Fri,15 August 2025 (Time 11:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 116នាក់)

(បាត់ដំបង)ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសំដៅធ្វើយ៉ាងណាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូននិងជោគជ័យតាមការគ្រោងទុក។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់កងកម្លាំងត្រូវពង្រឹងការរក្សាសន្តិសុខ សុវត្ថិភាព និងជួយសម្របសម្រួលដល់បេក្ខជនប្រឡងបាក់ឌុប។

ឯកឧត្តមអភិបាលខេត្ត ណែនាំមន្ទីរទេសចរណ៍ខេត្តត្រូវខិតខំផ្សព្វផ្សាយធ្វើយ៉ាងណាកុំឱ្យមានការដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលក្នុងកំឡុងពេលប្រឡងបាក់ឌុប។

ជាមួយគ្នានោះ ឯកឧត្តម បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ពង្រឹងការត្រួតពិនិត្យសណ្ដាប់ធ្នាប់ និងទប់ស្កាត់ការរំពងសំឡេងគ្រប់ប្រភេទនៅក្បែរមណ្ឌលប្រឡង។

យោងតាមរបាយការណ៍ស្ដីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖២៨ សីហា ២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងបានឱ្យដឹងថា នៅឆ្នាំសិក្សា២០២៤-២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តន៍គោលការណ៍ទាំង៤នៃការប្រឡង គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។អនុវត្តន៍តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដំណើរការប្រឡងត្រូវបានចូលរួមផ្ដល់កិច្ចសហការយ៉ាងស្អិតរមួតពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក អាជ្ញាធរដែនដី ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡងនានា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ