ភ្នំពេញ៖នៅទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តមន្ត្រីនគរបាលនារី ២រូប ដែលទទួលបានពានរង្វាន់ក្នុងការប្រកួត Sharp Blade 2025 International Sniper Competition ខាងផ្នែកបាញ់ស៊ីបនៅសាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងនូវការអបអរសាទរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលទាំង ២រូប ដែលបានពុះពារដើម្បីទទួលបាន (ពាននៃការតស៊ូល្អបំផុត) ដែលធ្វើឡើងរយៈពេល៤ថ្ងៃ និងមានការចូលរួមពីប្រទេសចំនួន២៥ផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញឱ្យមន្ត្រីនគរបាលដែលបានចូលរួមក្នុងការប្រកួតត្រូវខិតខំពង្រឹងជំនាញហ្វឹកហាត់ផ្នែកបាញ់ស៊ីប និងបន្តបណ្តុះបណ្តាលជំនាញនេះដល់មន្ត្រីនគរបាលជាតិនៅក្នុងអង្គភាពដើម្បីលើកកិត្តិយស និងភាពខ្ពស់មុខមាត់របស់មន្ត្រីនគរបាលជាតិទាំងអស់ផងដែរ។ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស ដែលបានជួយជ្រោមជ្រែងផ្តល់លទ្ធភាពដល់នគរបាលនារីទាំងពីររូបឱ្យទៅចូលរួមរហូតទទួលបានពានរង្វាន់សំរាប់ជាកិត្តិយសដល់មន្ត្រីនគរបាលជាតិទាំងអស់។គួរបញ្ជាក់ថា មន្ត្រីនគរបាលជាតិនារីចំនួនពីររូបរួមមាន វរសេនីយ៍ទោ សែម លីនី និងវរសេនីយ៍ទោ ហែម រ៉ាវី ជានាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស ត្រូវបានក្រសួងមហាផ្ទៃចាត់បញ្ជូនទៅប្រកួត Sharp Blade 2025 International Sniper Competition នៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានចំនួន២៥ប្រទេសចូលរួម ដែលមានវិញ្ញាសាជាច្រើនដូចជា ការបាញ់៤កាយវិការ ការបាញ់ពីលើអគារចំងាយពី១០០ទៅ៧០០ម៉ែត្រ ការរត់ឡើងភ្នំចំងាយ១គីឡូម៉ែត្រ ការរត់បាញ់ស៊ីបចំងាយ២០០ម៉ែត្រ ការរត់ចូលឡានសង្គ្រោះចំណាប់ខ្មាំង បាញ់ចំងាយ១៧៦ម៉ែត្រ ការបាញ់ស៊ីបចំងាយ៩០០ម៉ែត្រទៅ២៥០០ម៉ែត្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ