ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអង្គភាពចំណុះដើម្បីពង្រឹងប្រសិទ្ធភាពការងារត្រៀមឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ក៏ដូចជាវិបត្តិដែលអាចលេចឡើងក្នុងស្ថានភាពមិនប្រាកដប្រជា
Wed,13 August 2025 (Time 09:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 189នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអង្គភាពចំណុះក្រសួងទេសចរណ៍ ក្នុងគោលបំណងត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពការងារនៅតាមអង្គភាពនីមួយៗចំណុះក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គាធិការ លោកជំទាវនាយិកាវិទ្យាស្ថាន លោក លោកស្រីប្រធាននាយកដ្ឋាន ចំនួន៣១ រូប។

នៅក្នុងកិច្ចប្រជុំឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អង្គភាពទាំងអស់ត្រូវដាក់ចេញផែនការ, ចាត់តាំងការអនុវត្តការងារដោយបុរេសកម្ម, សកម្ម និង អន្តរសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងម្ចាស់ការ ព្រមទាំងវាយតម្លៃលទ្ធផលការងារជាប់ជាប្រចាំ សំដៅត្រៀមវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅតាមជំនាញរៀងៗខ្លួនចំពោះបញ្ហាប្រឈមថ្មីៗ ក៏ដូចជាវិបត្តិដែលអាចលេចឡើងក្នុងស្ថានភាពមិនប្រាកដប្រជា ជាពិសេសផលប៉ះពាល់ដែលកើតចេញពីការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា ថៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ