បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយរបស់អ្នកឧកញ៉ា អុឹង សែ និងលោកជំទាវ អ្នកឧញ៉ា តាំង វួចឡាយ អគ្គនាយកក្រុមហ៊ុនមេរបស់ ភីធីស៊ី គ្រុប រួមនឹង VELEA Gastropub ដែលជាបុត្រសម្ពន័របស់ក្រុមហ៊ុន ភីធីស៊ី គ្រុប បានផ្តួចផ្តើមបង្កើត “មូលនិធិ 𝐕𝐄𝐋𝐄𝐀 ស្មារតីជាតិខ្មែររួបរួមគ្នា” ព្រមទាំងសហការី ដេីម្បីជូនដល់ជនភៀសសឹក នៅក្នុងភូមិសាស្ត្រឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្ថិតនៅក្នុងស្រុកថ្មពួក ដែលជាឃុំ ជាប់នឹងព្រំដែនកម្ពុជា-ថៃ សរុបចំនួន១០០០គ្រួសារ។ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណទៅដល់អ្នកឧកញ៉ា អ៉ឹង សែ អគ្គនាយកក្រុមហ៊ុនPTC និងលោកជំទាវ ដែលបានសហការជាមួយរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលស្រុកពួក នាំយកអំណោយ មកចែកជូនដល់បងប្អូនជនភៀសសឹក ដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិឃុំគោករមៀត និងឃុំបន្ទាយឆ្មារ។ឯកឧត្ដម បានបញ្ជាក់ថាទោះស្ថិតក្នុងកាលៈ ទេសៈ ណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តែងតែនៅក្បែរបងប្អូនប្រជាពលរដ្ឋជានិច្ច។ ហេីយសូមឱ្យបងប្អូនជឿជាក់ប្រមុខរាជរដ្ឋាភិបាល ដែលសម្តេច លោកខិតខប្រឹងប្រែង ដេីម្បីធ្វេីយ៉ាង ឱ្យបញ្ហាព្រំដែន និងវិលទៅរកសភាពដេីមវិញ។ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី និងអ្នកឧកញ៉ា អ៉ឹង សែ ក៏បានផ្តល់ស្បៀង រួមមានគ្រឿងឧបភោគបរិភោគ អង្រឹង រួមនឹងថវិកា ជូនដល់កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ