(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “វគ្គបណ្តុះបណ្តាលចុះឈ្មោះអ្នកស្វែងរកការងារ” ដែលមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង។ពិធីនេះបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នាគឺ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ថ្មីៗនេះ ក្រសួងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ” ដើម្បីជួយរកការងារ និងផ្ដល់ការងារជូនដល់ពលករខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ដោយបានដាក់ឱ្យដំណើរការការចុះឈ្មោះ ស្វែងរកការងារធ្វើតាមរយៈប្រព័ន្ធ Hotline ១២៩៧ និង Telegram Bot។ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការជឿជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងជួយដល់ថ្នាក់ដឹកនាំក្រសួងយល់បានច្បាស់អំពីការចុះឈ្មោះស្វែងរកការងារធ្វើតាមរយៈ Telegram Bot (QR Code) និងជួយសម្របសម្រួលដល់ការចុះឈ្មោះជូនដល់បងប្អូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃឱ្យទទួលបានព័ត៌មាន និងឱកាសការងារធ្វើដើម្បីធានាបានប្រាក់ចំណូលប្រចាំគ្រួសារ និងចូលរួមកសាងសេដ្ឋកិច្ចជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ