ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
Wed,13 August 2025 (Time 01:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 135នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករងនិងជាអគ្គលេខាធិការរងនៃ គ.គ.ស. លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ ដែលជាអនុប្រធាន សមាជិកនៃក្រុមការងារខាងលើ ព្រមទាំងមន្រ្តីពាក់ព័ន្ធចំនួន១៨ រូប។

កិច្ចប្រជុំខាងលើប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ៗមានជាអាទិ៍ ការប្រកាសសមាសភាពក្រុមការងារ ការពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពរបស់ក្រុមការងារ និងផែនការសកម្មភាពដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៥នេះ មុនពេលក្រសួងមហាផ្ទៃរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួននៅដើមឆ្នាំ២០២៦ ខាងមុខនេះ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម សួស ប្រាថ្នា បានធ្វើការគូសបញ្ជាក់ថា ផ្អែកតាមលទ្ធផលសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្ដីពីការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព ឆាប់រហ័ស និងអាចឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ស្របមតាមកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានរដ្ឋបាលបានគោរពស្នើសុំគោលការណ៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ដើម្បីបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិឡើង តាមរយៈសេចក្ដីសម្រេចលេខ៥៦៥៥ សសរ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។

សូមជម្រាបជូនដែរថា ផ្អែកតាមលទ្ធផលជាវិជ្ជមាន និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ផ្នែកឯកជន និងអ្នកពាក់ព័ន្ធនានា នៃការដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមរយៈការិយាល័យប្រជាពលរដ្ឋនៅស្រុកសៀមរាប និងស្រុកបាត់ដំបង នៅអំឡុងពីឆ្នាំ២០០៥មក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការបង្កើតឱ្យមានយន្ដការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ នៅគ្រប់ថ្នាក់រដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ ថ្នាក់រាជធានី ខេត្ត គឺអង្គភាពច្រកចេញចូលតែមួយ, ថ្នាក់ក្រុង ស្រុក ខណ្ឌ គឺការិយាល័យច្រកចេញចូលតែមួយ និងថ្នាក់ឃុំ សង្កាត់ គឺយន្តការច្រកចេញចូលតែមួយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ