ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ថម្ភម៉ូតូ ១០គ្រឿង ជូនដល់បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៧ និងបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩ សម្រាប់ប្រើប្រាស់ជាមធ្យោបាយក្នុងការបម្រើឱ្យកិច្ចប្រតិបត្តិការការពារជាតិ
Tue,12 August 2025 (Time 09:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 186នាក់)

ភ្នំពេញ៖ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឧត្ថម្ភម៉ូតូហុងដាវេវចំនួន ១០គ្រឿង តាមរយៈឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រគល់ជូនដល់បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៧ ចំនួន ៥គ្រឿង និងបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ៥គ្រឿង សម្រាប់ប្រើប្រាស់ជាមធ្យោបាយក្នុងការបម្រើឱ្យកិច្ចប្រតិបត្តិការការពារជាតិ ការល្បាតតាមខ្សែបន្ទាត់ព្រំដែន និងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ព្រមទាំងចូលរួមលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី សុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងកងទ័ពជួរមុខបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចមានមនោសញ្ចេតនាជាប់ជាមួយកងទ័ពយើងនៅជួរមុខ គ្រប់កាលៈទេសៈ។

សូមជម្រាបថា សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង គឺជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា ដែលមានបទពិសោធន៍យូរអង្វែងទាំងផ្នែកនយោបាយ និងការទូត។ សម្តេចបាន បម្រើការងារជូនជាតិអស់រយៈពេលជាច្រើន ទសវត្សរ៍ ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាង និងពង្រឹងទំនាក់ទំនងការទូត របស់កម្ពុជា លើឆាកអន្តរជាតិ។

នៅឆ្នាំ១៩៩១ សម្ដេច ឥស្សរវិទេសបញ្ញា បានក្លាយជាហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបាននាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិល និងបើកផ្លូវសម្រាប់ដំណើរស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អស់រយៈពេលជាង២០ឆ្នាំ ដែលជាពេលវេលាដ៏យូរអង្វែងបំផុត។ក្នុងអំឡុងពេលនេះ សម្តេចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក និងបានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង និងការពារបូរណភាពទឹកដីកម្ពុជា។

សម្ដេច ឥស្សរវិទេសបញ្ញា ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសំណុំរឿងប្ដឹងផ្ដល់រវាងកម្ពុជា និងថៃ នៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ដែលនាំឱ្យកម្ពុជាទទួលបានជ័យជម្នះក្នុងការបញ្ជាក់ថាប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ