ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តថ្នាក់ដឹកនាំទាំងអស់ មានភាពក្លាហានក្នុងការស្វែងយល់ពីស្ថានភាពជុំវិញខ្លួន និងហ៊ានដាក់ចេញសកម្មភាព ដើម្បីលើកម្ពស់វិស័យសុខាភិបាលប្រកបដោយនវានុវត្តន៍
Tue,12 August 2025 (Time 09:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 160នាក់)

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦១៤ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ញើរការសួរសុខទុក្ខដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅតាមបណ្តាខេត្តជាប់ព្រំដែន និងខេត្តជិតខាងទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត បម្រើសេវាថែទាំសុខភាពជូនដល់វីរៈកងទ័ព និងប្រជាជនដែលមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៍បានជំរុញឱ្យមន្រ្តីសុខាភិបាលទូទាំងប្រទេស រក្សាឲ្យបាននូវវីរៈភាពរបស់មន្រ្តីសុខាភិបាល ដោយបន្តត្រៀមខ្លួនក្នុងការបម្រើសេវាថែរទាំ និងព្យាបាល ជាពិសេសការប្រឹក្សាផ្លូវចិត្ត ជូនដល់កងទ័ពដែលវិលត្រឡប់មកស្រុកកំណើត ក្រុមគ្រួសារទ័ព និងប្រជាជនទាំងអស់ប្រកបដោយគុណភាព និងការយល់ចិត្ត។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងនូវគុណសម្បត្តិចំនួន២ បន្ថែមលើគុណសម្បត្តិទាំង៥ របស់អ្នកដឹកនាំដែលបានចែករំលែកកាលពីវគ្គមុន។ គុណសម្បតិ្តទាំងពីរនោះរួមមាន៖ ១) អ្នកដឹកនាំត្រូវហ៊ានចាប់កាន់ធ្វើអ្វីមួយដែលមានលក្ខណៈប្លែកពីគេ ប៉ុន្តែអាចនឹងចេញជាលទ្ធផលវិជ្ជមាន និង ២) អ្នកដឹកនាំត្រូវបង្ហាញភាពក្លាហាន នៅគ្រប់ទិដ្ឋភាពដោយហ៊ាននិយាយការពិតក្នុងន័យស្ថាបនា ឱ្យកាន់តែប្រសើរឡើង។

នៅក្នុងន័យនេះឯកឧត្តមសាស្រ្តាចារ្យ បានលើកយកឧទាហរណ៍មួយ នៃជោគជ័យរបស់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រើប្រាស់ភាពក្លាហាន ក្នុងការដឹកនាំបំបែកបញ្ហាខ្លាចជំងឺកូវីដ១៩ នៅលើនាវា Westerdam នៅពេលដែលប្រទេសផ្សេងៗទៀតមិនហ៊ានអន្តរាគមន៍ រហូតប្រទេសកម្ពុជាទទួលបានកិត្តិយស ជាប្រទេសតូចដែលមានបេះដូងធំ។

ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីមន្ទីរពេទ្យបង្អែកនៃខេត្តស្ទឹងត្រែង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ