ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជា នាំចេញស្រូវ និងអង្ករ ប្រហែល ៤,៣លានតោន និងរកចំណូលបាន ១,២២ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៥
Tue,12 August 2025 (Time 07:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 31នាក់)

ភ្នំពេញ៖ កម្ពុជា បាននាំចេញស្រូវ និងអង្ករក្នុងបរិមាណសរុបប្រហែល ៤,៣លានតោន ក្នុងតម្លៃទឹកប្រាក់ប្រមាណ ១.២២៣លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៥នេះ។ នេះបើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ទិន្នន័យដដែលនេះ បានឱ្យដឹងទៀតថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា បាននាំចេញស្រូវក្នុងបរិមាណ ៣,៨៧លានតោន គិតជាទឹកប្រាក់ ៩១៤លានដុល្លារអាមេរិក និងនាំចេញអង្ករប្រមាណ ៤២ម៉ឺនតោន គិតជាទឹកប្រាក់ ៣០៩លានដុល្លារអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជា ស្រូវរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង។ ចំណែកអង្ករ នាំចេញតាមរយៈក្រុមហ៊ុនចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ប្រទេស ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១៥៧លានដុល្លារអាម៉េរិក, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ចំនួន ១០ម៉ឺន ៥ពាន់តោន គិតជាទឹកប្រាក់ចំនួន ៦២លានដុល្លារអាម៉េរិក, ប្រទេសក្នុងអាស៊ានចំនួន ៧ប្រទេស ចំនួន ៥ម៉ឺន ៧ពាន់តោន គិតជាទឹកប្រាក់ចំនួន ៤០លានដុល្លារអាម៉េរិក និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈិមបូព៌ា ។ល។ បានចំនួន ៥ម៉ឺន ៧ពាន់តោន គិតជាទឹកប្រាក់ចំនួន ៥០លានដុល្លារអាម៉េរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៧,៦៥% ប្រភេទអង្ករសគ្រាប់វែង ១៥,៦១% អង្ករចំហ៊ុយ ៣,២៧% អង្ករសរីរាង្គចំនួន ២,៦១% និងអង្ករផ្សេងៗចំនួន ០,៨៦%។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាវាយតម្លៃលើស្ថានភាពទីផ្សារ និងតម្លៃស្រូវ-អង្ករ ក្នុងគោលបំណងពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា អំពីមូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពរយៈពេលមធ្យម និងរយៈពេលវែង សំដៅទីផ្សារនាំចេញឱ្យទូលំទូលាយជាងមុន និងបង្កើនសមត្ថភាពក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។
ក្នុងកិច្ចប្រជុំនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។
លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជំរុញការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានាតម្លៃ និងទីផ្សារតាមការចុះកិច្ចសន្យាទិញលក់ទុកមុន ធានាគុណភាព ដែលជាកត្តាផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ