ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការងារបណ្ដាញសង្គម»
Tue,12 August 2025 (Time 05:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

វិមាន៧មករា៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការងារបណ្ដាញសង្គម»។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកានៃក្រុមការងារបណ្ដាញសង្គម ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានណែនាំដល់សមាជិក សមាជិកា បង្កើនការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ដែលប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតបន្តថា កន្លងទៅក្រុមអគតិជ្រុលនិយម តែងធ្វើការលាបពណ៌ និងប្រឌិតព័ត៌មានបំពុលញុះញង់ប្រជាពលរដ្ឋឲ្យមានការយល់ច្រឡំមកលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំឱ្យតាមដានប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ(Malinformation) និងព័ត៌មានក្លែងក្លាយដែលកំពុងចរាចរក្នុងសង្គម ជាពិសេសតាមរយៈបណ្តាញសង្គម។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានណែនាំដល់ក្រុមការងារ ក.ស.ព. នៅតាមក្រសួងស្ថាប័ន និងតាមបណ្ដារាជធានីខេត្ត និងបណ្ដាផ្នែកពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានទូលំទូលាយនិង ចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ