ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ឱកាសនៃការបណ្តុះបណ្តាលធនធានមនុស្ស នឹងគ្មានទេបើប្រទេសជាតិមានសង្គ្រាម។ការថ្លែងរបស់ឯកឧត្តម ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញស្វាគមន៍ក្រុមនិស្សិត នៃមហាវិទ្យល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ២០០នាក់ ដែលដឹកនាំដោយព្រឹទ្ធបុរស រុន ពណ្ណរិទ្ធ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ដែលមកសិក្សាស្វែងយល់ពីការងារ នៅរដ្ឋបាលរាជធានីភ្នំពេញ ដែលជាផ្នែកមួយ នៃការបង្កើនចំណេះដឹង នៃការអនុវត្តជាក់ស្តែងក្រៅសាលា។ក្នុងនោះឯកឧត្តម ឃួង ស្រេង បានថ្លែងថា ឱកាសនៃការបណ្តុះបណ្តាលធនធានមនុស្សនឹងគ្មានទេ បើប្រទេសជាតិមានសង្គ្រាម ។ ដូច្នេះសន្តិភាពមានអត្ថន័យដ៏ជ្រាលជ្រៅ មិនអាចកាត់ថ្លៃបាន និងរកបានយ៉ាងលំបាក ដែលសម្តេចអគ្គតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព សម្រាប់កម្ពុជា និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំកម្ពុជា អភិវឌ្ឍន៏លើគ្រប់វិស័យ ពិសេសការពង្រឹងខឿនការពារជាតិ បូរណៈភាពទឹកដី ពីសត្រូវឈ្លានពាន។បន្ថែមលើនេះ ឯកឧត្តម អភិបាល បានលើកឡើងថា ប្រទេសជាតិរីកចម្រើន គឺជាប្រទេសដែលមានធនធានមនុស្សច្រើន មានចំណេះដឹងខ្ពង់ខ្ពស់ ស្របតាមឆន្ទៈដ៏មុតស្រួច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងមួយឆ្នាំៗបានបញ្ជូននិស្សិតទៅបន្តការសឹក្សា នៅបរទេសជាច្រើននាក់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ